ពេលនេះកីឡាករខ្សែបំរើលេងស្ទាយសក់សំពោង Fellaini បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបេស្សុីកហើយ
- March 8, 2019
កីឡាករខ្សែបំរើសញ្ជាតិ បេស្សុីក Marouane Fellaini បានប្រកាសពីការចូលនិវត្តន៍ចេញពីក្រុមជំរើសជាតិនៅថ្ងៃសុក្រនេះ បន្ទាប់បានជួយក្រុមជម្រើសជាតិរយៈពេល ១២ឆ្នាំ។ កីឡាករខ្សែបំរើរូបនេះ បានរកគ្រាប់បាល់អោយក្រុមជម្រើសជាតិចំនួន ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៧ដង សំរាប់ប្រទេសបេស្សុីក និងបានចូលរួមលេង World Cup ចំនួន២លើក ហើយបានជួយជម្រើសជាតិទទួលបានលេខបី ក្នុងពាន World Cup កាលពីឆ្នាំមុននៅក្នុងប្រទេសរុស្សី។

Fellaini បានបង្ហោះសារនៅលើបណ្តាញសង្កម Twitter ផ្ទាល់ខ្លួនរបស់លោកថា ”បន្ទាប់ពីខ្ញុំចំនាយពេល ១២ឆ្នាំជាមួយ ក្រុមជម្រើសជាតិបេស្សុីកកើនដល់កំរិតកំពូលមក ខ្ញុំបានសម្រេចចិត្តចូលនិវត្តពីក្រុមជម្រើសជាតិ” ហើយគាត់បានបន្ថែមទៀតថា ” ខ្ញុំមានអារម្មណ៍ថា នេះគឺជាពេលវាលាសំរាប់ខ្ញុំក្នុងការដើរចេញ និងអោយក្មេងៗជំនាន់ក្រោយបន្តការងារនេះ ខណៈដែលនេះគឺជាពេលដ៏ជោគជ័យមួយនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់បេស្សុីក ហើយខ្ញុំមានអនុស្សាវរីយ៍ជាច្រើន និងមានមោទកភាពខ្លាំងណាស់ ដែលប្រទេសបេស្សុីជាប់ចំណាត់ថ្នាក់លេខ១នៅក្នុង FIFA Rankings”។ បញ្ជាក់ផងដែរថា Fellaini បានចូលរួមលេងជាមួក្រុម Shandong Luneng នៅក្នុងលីគកំពូលរបស់ប្រទេសចិន នៅខែកុម្ភៈ បន្ទាប់ពីបានចូលរួមលេងជាមួយក្រុមបិសាចក្រហម Manchester United អស់រយៈពេល ៥ឆ្នាំ កន្លះរួចមក ហើយរូបគាត់បានស៊ុតយកឈ្នះ ក្រុម Beijing Renhe នៅក្នុងខែនេះផងដែរ៕
អត្ថបទ៖ Sokunna
ប្រភព៖ ChannelNewsAsia
- Share This Post:











