រថយន្ត

Hyundai បង្ហាញគំរូ Sonata ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួន ដើម្បីដាក់បង្ហាញក្នុងព្រឹត្តការណ៍ពិព័រណ៍រថយន្តឆ្នាំ 2019 នៅញូវយ៉ក ខែក្រោយ

BY
autoadmin
March 9, 2019

ក្រុមហ៊ុន Hyundai បានបញ្ចេញរូបរាងរបស់ម៉ូដែល Sonata ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួន មុន 1ខែ នៃការមកដល់នូវព្រឹត្តការណ៍ពិព័រណ៍រថយន្តឆ្នាំ 2019 នៅញូវយ៉ក (New York Auto Show 2019) នៅថ្ងៃ ទី១៩ ខែមេសា។ ម៉ូដែល Sonata ស៊េរីថ្មី ឆ្នាំ2020 ជំនាន់ ទី8 ត្រឡប់មកវិញជាមួយនឹងរូបរាងក្លាហានជាងមុន ទ្វារ 4 និងមានលក្ខណៈដូចជារថយន្តស្ព័រ ដែលស្រដៀងនឹងម៉ូដែលជំនាន់ទី 6 កាលពី ឆ្នាំ2009។ វាជាម៉ូដែលផលិតកម្មដំបូងគេ ដែលដាក់បញ្ចូលនូវរូបរាងរចនារបស់ម៉ូដែល Sensuous Sportiness ដែលបានចេញកាលពីឆ្នាំមុន។

រថយន្តនេះនឹងមានវត្ថុធាតុលំនាំយន្តហោះបំបាំងកាយ រឹងមាំជាងមុន ចង្កៀង LED ដែលជាគំនិតនៃម៉ូដែល HDC-2 ដែលបង្ហាញខ្លួនក្នុងព្រឹត្តការណ៍ Busan Motor Show កាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយម៉ូដែល Sonata ស៊េរីថ្មី ឆ្នាំ2020 ត្រូវបានគេឱ្យដឹងថា នឹងចេញលក់នៅឆមាស ទី២ ឆ្នាំ២០១៩ នេះ ប៉ុន្តែមិនទាន់មានពត៌មានលម្អិតអំពីរថយន្ត និងតម្លៃរបស់វានោះទេ មានតែរង់ចាំការមកដល់នូវព្រឹត្តការណ៍ពិព័រណ៍រថយន្តឆ្នាំ 2019 នៅញូវយ៉កនៅខែក្រោយ។

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: