ខ្មែរណូត

ស្វែងរក

  • កីឡា

    ស្ងាត់ៗ!! Coutinho កំពុងចង់មកចូលរួមនៅ Old Trafford នៅរដូវក្តៅនេះ

    BY Khmernote Media March 10, 2019
    ស្ងាត់ៗ!! Coutinho កំពុងចង់មកចូលរួមនៅ Old Trafford នៅរដូវក្តៅនេះ

    កីឡាករខ្សែរបំរើសញ្ជាតិប្រេសុីល Philippe Coutinho បានប្រាប់កីឡាករសញ្ជាតិអេស៉្បាញដែលកំពុងលេងនៅ Manchester United ជាច្រើនថារូបគេចង់មកលេងនៅ Old Trafford នេះបើតាមព័ត៌មានរបស់ Daily Star។ ហើយកីឡាកររូបនេះកំពុងសង្ឃឹមថានឹងអាចចាកចេញពីក្លឹបចាស់ ទៅ Old Traffordនៅរដូវក្តៅនេះ។ នៅពេលនេះ Coutinho កំពុងលេងអោយក្លឹបអ្នកមានបុណ្យ Barcelona មួយឆ្នាំពេញ ប៉ុន្តែហាក់ដូចជាពិបាកក្នុងការប្រជែងយកជម្រើស១១នាក់ដំបូង និងមានការធ្លាក់ទំរង់លេង ខណៈដែល កីឡាករ Frenkie de Jong និងចូលរួមនៅរដូវក្តៅនេះ។ ប្រសិនបើ Man Utd ត្រៀមរួចរាល់ក្នុងការចំណាយ ៨៦លានផោន ស្មើនឹង ១១២លានដុល្លារសហរដ្ឋអាមេរិច គេអាចនាំយកកីឡាករឆ្នើម Coutinho ទៅចូលរួមនៅ Old Trafford បាន ហើយសង្ឃឹមថានឹងក្លាយជា Playmaker សម្រាប់រដូវកាលក្រោយ។ ប៉ុន្តែយើងមិនទាន់ដឹងថា រឿងនេះនឹងអាចកើតឡើងបានឬអត់នៅឡើយទេ ហើយបើអាចកើតឡើងមែន នេះជាព័ត៌មានដែលធ្វើអោយអ្នកគាំទ្របិសាចក្រហមសប្បាយចិត្ត៕

    អត្ថបទ៖ Sokunna
    ប្រភព៖ Goal.com

    Share This Post: