ខ្មែរណូត

ស្វែងរក

  • កីឡា

    ដោយសារតែចំនុចនឹងតើ!! បានជា Isco មិនសូវបានលេងដូចរដូវកាលមុបន្ទាប់ពីគ្រូបង្វឹកថ្មីរបស់ Real Madrid បានមកដឹកនាំ

    BY Khmernote Media March 10, 2019
    ដោយសារតែចំនុចនឹងតើ!! បានជា Isco មិនសូវបានលេងដូចរដូវកាលមុបន្ទាប់ពីគ្រូបង្វឹកថ្មីរបស់ Real Madrid បានមកដឹកនាំ

    គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមអធិរាជស Real Madrid លោក Santiago Solari បានរិះគន់លើកាយសម្បទា និងហាត់មិនទាន់ដល់កំរិតរបស់ Isco ចឹងតើបានជាខ្សែបំរើតំបន់កណ្តាលរូបនេះមិនសូវបានជាប់ជាជម្រើស១១នាក់ដំបូងសោះនៅក្នុងរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា កីឡាករ Isco មានអាយុ២៦ឆ្នាំ បានចូលលេង៥ដងគត់តាំងពីរដូវកាលចាប់ផ្តើម និងគ្មានឱកាសចូលលេងបន្ទាប់ពី Solari ចូលមកកាន់តំណែងជាគ្រូបង្វឹកនៅក្នុងចុងខែតុលាឆ្នាំមុននេះ។ តាមសារព័ត៌មានប្រទេសអេស៉្បាញបានរាយការណ៍ថា Isco មិនបានធ្វើដំណើរតាមឡានក្រុងជាមួយមិត្តរួមក្រុមនោះទេសម្រាប់ការប្រកួតជើងទី២នៃការប្រកួតពាន Champion League ពេលប៉ះជាមួយ Ajax កាលពីថ្ងៃអង្គារអាទិត្យ បន្ទាប់ពីគេបញ្ចេញឈ្មោះ១១នាក់ដំបូង។

    នៅពេលដែល លោក Solari មិនសូវជាខ្វល់ខ្វាយពីបញ្ហាប្រឈមដែលបានកើតឡើង និងធ្លាក់ទំរង់លេង គ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះបានអោយលើកឡើងថា កំរិតនៃការហ្វឹកហាត់របស់ខ្សែបំរើ Isco មិនទាន់ដល់កំរិត។ ហើយលោក Salori ទើបតែនឹងធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែត មុនការប្រកួតជាមួយ Real Valladolid ថា ”បញ្ហាកូនក្រុមរបស់លោកត្រូវដោះស្រាយនៅខាងក្នុងក្រុម និងការលេងបាល់ ដំបូងកីឡាករទាំងអស់ត្រូវតែមានរូបរាង និងកាយសម្បទារឹងមុាំ ហើយបន្ទាប់មកយើងត្រូវតែរក្សាវាអោយបាន”។ គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកលោក Solari និងត្រូវអស់តំណែងជាគ្រូបង្វឹករបស់ Real Madrid នៅពេលដែលការប្រកួតជាមួយ Real Valladolid បញ្ចប់៕

    អត្ថបទ៖ Sokunna
    ប្រភព៖ Goal.com

    Share This Post: