ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ពាក្យថាមិនដែលចាញ់នៅក្នុងក្របខ័ណ្ឌ Premier League របស់ Ole Gunnar Solskjear ក្នុងពហុកីឡាដ្ឋាន Emirates…(មានវីដេអូ)

    BY Khmernote Media March 11, 2019
    ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ពាក្យថាមិនដែលចាញ់នៅក្នុងក្របខ័ណ្ឌ Premier League របស់ Ole Gunnar Solskjear ក្នុងពហុកីឡាដ្ឋាន Emirates…(មានវីដេអូ)

    យប់មិញនេះ នៅក្នុងក្របខ័ណ្ឌ English Premier League គឺជាការប្រកួតលើកទី ៣០ ហើយមានគូល្អៗជាច្រើន ជាពិសេសនោះកាលពីរាត្រីយប់មិញនេះគឹជាការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារពហុកីឡាដ្ឋាន Emirats ដើម្បីស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ ជាលទ្ធផល ក្រុមម្ចាស់ផ្ទះបានលុតក្រុមភ្ញៀវទក់សាច់ ២ទល់នឹង០ ដោយនៅក្នុងតង់ទី១ គ្រាប់បាល់ដំបូងរកបានដោយកីឡាករ Xhaka និងពាក់កណ្ដាលតង់ទី២ កីឡាករខ្សែបំរើ Nemanja Matic បង្កអោយមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ហើយពិន័យបាល់១១ម៉ែត្រ និងស៊ុតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Aubameyang នៅនាទីទី ៦៩។ ចំណែកឯការគ្រប់គ្រងបាល់វិញមិនសូវខុសគ្នាប៉ុន្មាននោះទេ។

    គួរបញ្ចាក់ផងដែរថា កាប្រកួតយប់មិញនេះបានបញ្ចប់ពាក្យមិនដែលចាញ់របស់គ្រូបង្វឹកបណ្តោះអាសន្ន និងជាអតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer។ ហើយលោកមានអារម្មណ៍ថា ការលេងរបស់កូនក្រុមយប់មិញមិនសូវមានសំណាង និងបាត់បង់ឱកាសជាច្រើននៅក្នុងតង់ទីមួយ ហើយហាក់បីដូចជាចាប់ផ្តើមមិនសូវបានល្អសោះ បន្ទាប់ពីពួកគេចាញ់ ២ទល់នឹង០ ជាមួយ Arsenal នៅថ្ងៃអាទិត្យយប់មិញនេះ។ បន្ថែមពីនេះទៀត United បានឈ្នះ៩ប្រកួតជាប់គ្នានៅក្រៅទឹកដីក្រោមការដឹកនាំរបស់លោក Solskjaer រហូតដល់ការធ្វើដំណើរទៅកាន់ពហុកីឡាដ្ឋាន Emirates។ លើសពីនេះទៅទៀត បិសាចក្រហមទើបតែទំលាក់ក្រុមអ្នកមាន PSG ពីពានធំជាងគេនៅក្នុងទ្វីបអឺរ៉ុបនៅវគ្គ ១៦ក្រុមកាលពីអាទិត្យមុននេះផងដែរ៕

    អត្ថបទ៖ Sokunna

    Share This Post: