ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing ពន្យាពេលដាក់បង្ហាញយន្តហោះស៊េរីថ្មី ក្រោយយន្តហោះខ្លួនមានគ្រោះថ្នាក់ និងសម្លាប់មនុស្សជាង១០០នាក់

    BY Khmernote Media March 12, 2019
    ក្រុមហ៊ុន Boeing  ពន្យាពេលដាក់បង្ហាញយន្តហោះស៊េរីថ្មី ក្រោយយន្តហោះខ្លួនមានគ្រោះថ្នាក់ និងសម្លាប់មនុស្សជាង១០០នាក់

    ក្រុមហ៊ុនផលិតយន្តហោះ Boeing បានសម្រេចធ្វើការពន្យាពេលការដាក់បង្ហាញយន្តហោះស៊េរីថ្មីខ្លួន​ គឺយន្តហោះម៉ាក 777X ដែលការសម្រេចភ្លាមៗនេះត្រូវបានធ្វើឡើងក្រោយមានយន្តហោះ Boeing មួយគ្រឿងបានធ្លាក់ និងបានសម្លាប់មនុស្សអស់ចំនួន ១៥៧ នាក់។ តាមគម្រោងយន្តហោះ Boeing  777X  នឹងត្រូវបានគេបង្ហាញជាផ្លូវការនៅថ្ងៃពុធខាងមុខនេះ ហើយយន្តហោះមួយនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៤២៥ នាក់ និងមានបច្ចេកវិទ្យាទំនើបជាងយន្តហោះស៊េរីមុនៗទៀតផង។

    សូមរម្លឹកជូនថា កាលពីព្រឹកថ្ងៃអាទិត្យកន្លងមកទៅនេះ មានយន្តហោះ Boeing មួយគ្រឿង​ ដែលប្រតិបត្តិការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopia Airlines នៅក្នុងប្រទេស Ethiopia បានធ្លាក់ ខណៈដែលវាបានធ្វើការហោះហើរបានតែប៉ុន្មាននាទីប៉ុណ្ណោះ និងបានសម្លាប់មនុស្សអស់ ១៥៧ នាក់។ គេនៅចាំបានថាកាលពី ៥ ខែមុននេះ យន្តហោះ Boeing មួយគ្រឿងក៏បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ដែលកាលនោះគ្រោះថ្នាក់បានសម្លាប់មនុស្សរហូតដល់ទៅ ១៨៩ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay