អន្តរជាតិ
កម្ទេចចោលផលិតផលក្លែងក្លាយ ខូចគុណភាពជាង៧០តោននាព្រឹកនេះ
BY Khmernote Media
March 12, 2019
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ផលិតផលក្លែងក្លាយប្រមាណជាង៧០តោនត្រូវបានកម្ទេចោល នៅទីលានដីតាមបណ្ដាយមហាវិថី សម្ដេចតេជោ ៦០ម៉ែត្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ផលិតផលក្លែងក្លាយ ខូចគុណភាពទាំងនោះមានដូចជា៖ ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ ,ទឹកសុទ្ធម៉ាក Evian ,Saint Amanda, Montcalm ជិត៦ពាន់កេស និងផលិតផល ជីកសិកម្ម ជិត៨តោន សរុបទាំងអស់មានជាង៧០តោន ដែល គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វេីប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ត្រូវបានតុលាការ អនុញ្ញាត ឲ្យ គគណៈកម្មាធិការ ធ្វើការកម្ទេចចោល នាពេលនេះ៕

អត្ថបទ៖ សេម
រូបភាព៖ BTV





