ទីបំផុត!! Zidane បានត្រឡប់មកដឹកនាំក្រុមអធិរាជស Real Madrid ជាថ្មី នៅក្រោមលក្ខខ័ណ្ឌពិសេសមួយចំនួននេះ
- March 12, 2019
កាលពីថ្មីនេះមានព័ត៌មានជាច្រើន បាននិយាយអំពីដំណើររបស់ក្រុមអធិរាជស Real Madrid ថានឹងត្រូវជ្រើសរើសយកគ្រូបង្វឹកមួយណាដែលអាចជំនួសលោក Solari ខណៈដែលក្លឹបកំពុងតែជួបវិបត្តិ និងទម្រង់លេងធ្លាក់យ៉ាងខ្លាំង។ ហើយអ្វីដែលក្លឹបកំពុងតែទន្ទឹងរងចាំ និងចង់បានគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane មកដឺកនាំបន្តវិញពេលនេះបានក្លាយជាការពិតហើយ។ ជាមួយគ្នានេះដែរ ក្រោមលក្ខខ័ណ្ឌសំខាន់មួយចំនួនដែលធ្វើអោយ Zidane ត្រឡប់មកកាន់តំណែងជាគ្រូបង្វឹករបស់ Real Madrid វិញគឺទីមួយ លោកអាចគ្រប់គ្រង និងសម្រេចលើការទិញលក់កីឡាករទាំងស្រុង ហើយលក្ខខ័ណ្ឌទី២វិញ លោកZidance បានក្លាយជាគ្រូបង្វឹកដែលមានប្រាក់បៀវត្សច្រើនជាងគេលើពិភពលោក។

គួរបញ្ចាក់ផងដែរថាលោក Zidane នឹងកាន់កាប់ដឹកនាំក្រុមអធិរាជសរហូតដល់ឆ្នាំ២២ ខណៈដែលគ្រូបង្វឹកចាស់លោក Solari ត្រូវបានបញ្ឈប់កាលពីថ្ងៃអាទិត្យមុននេះ បន្ទាប់ពីការប្រកួត Real Madrid និង Real Valladolid ត្រូវបានបញ្ចប់។ តាមការពិតទៅ ប្រសិនបើក្លឹបមិនអាចចរចាជាមួយ Zidane បានទេ ជំរើសទីពីររបស់ក្លឹបគឹនឹងអោយលោក Jose Mourinho មកដឹកនាំបណ្តោះអាសន្នសិនរហូតដល់រដូវកាលចប់ ប៉ុន្តែពេលនេះអ្វីៗត្រូវបានផ្លាស់ប្តូរបន្ទាប់ពីក្លឹបអាចអូសទាញលោក Zidane មកដឹកនាំក្លឹបជាលើកទីពីរបាន។ ដូចនេះយើងរងចាំមើលទាំងអស់គ្នានៅរដូវកាលក្តៅនេះថាតើ លោកគ្រូបង្វឹកដែលធ្លាប់បានជោគជ័យម្តងរួចមកហើយ និងបានដឹកនាំយកពានជាច្រើនអោយក្លឹបកាលពីប៉ុន្មានរដូវកាលមុននេះ ទិញយកកីឡាករណាខ្លះដើម្បីផ្លាស់ប្តូរទម្រង់លេង និងអាចជួយស្រោចស្រង់ស្ថានការណ៍បានម្តងទៀតឬយ៉ាងណា៕
អត្ថបទ៖ Sokunna
ប្រភព៖ Goal.com
- Share This Post:








