ខ្មែរណូត

ស្វែងរក

  • កីឡា

    មិនធម្មតា!! ពូដូ រកបានបីគ្រាប់ ទំលាក់ Atletico Madrid នៅជើងទីពីរ ក្នុងក្របខ័ណ្ឌ UCL

    BY Khmernote Media March 13, 2019
    មិនធម្មតា!! ពូដូ រកបានបីគ្រាប់ ទំលាក់ Atletico Madrid នៅជើងទីពីរ ក្នុងក្របខ័ណ្ឌ UCL

    កាលពីយប់មិញនេះមានការប្រកួតក្នុងក្របខ័ណ្ឌ Uefa Champion League រវាងគូខ្លាំង សេះបង្កង់ Juventus និងក្រុម Atletico Madrid នៅក្នុងពហុកីឡាដ្នាន Allianz Stadium។ វាពិតជាធម្មតាព្រោះនៅក្នុងជើងទីមួយ ក្រុមម្ចាស់ផ្ទះ Atletico Madrid បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Juventus ដោយរកបានពីរគ្រាប់ ដែលធ្វើអោយក្រុម Juventus មានការលំបាកក្នុងការយកឈ្នះដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែយប់មិញនេះ កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo និងជាម្ចាស់ពាន Balon d’or ៥សម័យកាលរូបនេះបានទាត់បញ្ជូលទី Hatrick ជួយអោយឡើងទៅវគ្គបន្ត។ ជាមួយគ្នានេះដែរ គ្រាប់បាល់ទីមួយ និងទីពីរតែតបញ្ជូលទីដោយ Ronaldo ហើយគ្រាប់បាល់ទី៣ស៊ុតបាល់ពិន៏យ១១ម៉ែត្រដោយ Ronaldo នៅនាទីទី ៨៦ដូចគ្នា។

    គួរបញ្ជាក់ផងដែរថា Ronaldo គឺជាកីឡាករដែលល្អជាងគេ នៅក្នុងប្រវត្តិសាស្រ្ត UCL ហើយពេលនេះគាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេចំនួន ១២៧គ្រាប់ និងមិនតែប៉ុណ្ណោះគាត់បានលើកពាន Champion League រហូតដល់ទៅ៥លើកជាមួយនិងក្លឹបពីរផ្សេងគ្នា។ ហើយនេះអាចសបញ្ជាក់ផងដែរ រាល់ពេលដែលក្រុមគាត់ជួបបញ្ហាគឺគាត់តែងតែធ្វើអោយមានអភូតហេតុកើតឡើង ដូចពេលនេះចឹង។ បន្ទាប់ពីបញ្ចប់ការប្រកួត Christiano Ronaldo បាននិយាយថា ‘‘នេះហើយជាហេតុផលដែល Juventus បានចុះកុងត្រាជាមួយខ្ញុំ ហើយខ្ញុំបានព្យាយាមធ្វើអោយអស់ពីសមត្ថភាពរបស់ខ្ញុំ” ហើយគាត់បានបន្ថែមទៀតថា ”វាគឺជារឿងមួយដែលពិបាកនៅពេលដែលជួបក្រុមខ្លាំង ប៉ុន្តែពួកយើងបានបង្ហាញ យើងគឺជាក្រុមដ៏ធំ និងជាយប់មួយដ៏អស្ចាចារ្យ” 

    អត្ថបទ៖ សុគុណា
    ប្រភព៖ Goal.com

    Share This Post: