ឡើងជើងរបស់គេមែន! ហង្សក្រហម Liverpool លុត Bayern Munich ៣ទល់នឹង១ ឡើងទៅវគ្គបន្ត នៅក្នុងក្របខ័ណ្ឌ UCL
- March 14, 2019
នៅយប់មិញនេះគឺជាគូចុងក្រោយនៅក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងជើងទីពីរនៃក្របខ័ណ្ឌ Uefa Champion League ដែលគូទី១គឺ Liverpool ប៉ះនឹង Bayern Munich ហើយគូទីពីរគឺ ក្រុម Barcelon ប៉ះជាមួយ Lyon មកពីប្រទេសបារាំង។ យើងឃើញថា ទាំងពីរគូនេះនៅក្នុងជើងទីមួយសុទ្ធតែទទួលបានលទ្ធផល ០ស្មើដូចគ្នា ដោយឡែកសំរាប់ក្រុមហង្សក្រហម Liverpool បានហោះទៅលេងផ្ទះក្រុមជើងខ្លាំងនៅអាឡឺម៉ង់ Bayern Munich ហើយបានលុតក្រុមម្ចាស់ផ្ទះយ៉ាងចាស់ដៃតែម្តង នៅក្នុងលទ្ធផលទាំងជើងទីមួយ និងទីពីរគឺ ៣ទល់នឹង១។ ហើយសំរាប់លទ្ធផលមួយនេះបានធ្វើអោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនគួរអោយជឿថាក្រុម Liverpool អាចទំលាក់ក្រុមយក្សមកពីអាឡឺម៉ង់នេះបាន ដោយគ្រប់គ្នារំពឹងថា Bayern Munich អាចឡើងទៅវគ្គបន្ត ខណៈដែលលេងនៅក្នុងទឹកដី Alliance របស់ខ្លួន។

ជាមួយគ្នានេះដែរ សំរាប់តង់ទីមួយលទ្ធផលរវាងក្រុមទាំងពីរបញ្ចប់ទៅត្រឹម ១ស្មើ ដោយគ្រាប់ទីមួយរកបានដោយខ្សែប្រយុទ្ធ Sadio Mane និងតាមបានស្មើវិញដោយបាល់ Own Goal របស់ខ្សែការពារ Joel matip នៅនាទីទី ៣៩។ សម្រាប់តង់ទី២វិញក្រុមភ្ញៀវអាចធ្វើបាន២គ្រាប់បន្ថែមទៀត ដោយកីឡាករខ្សែការពារ Van Dijk តែតបញ្ចូលទីនៅនាទីទី ៦៩ និងមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធស្បែកខ្មៅដដែល គឺ Sadio Sane នៅនាទីទី ៨៤។ ដូច្នេះ លទ្ធផលបញ្ចប់ជាផ្លូវការគឺ ៣ទល់នឹង១ ដោយក្រុមហង្សក្រហម Liverpool អាចឡើងទៅវគ្គបន្តនៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UCL។ គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គ៨ក្រុម គឺមានក្រុមមកពី English Premier League រហូតដល់ទៅ ៤ក្រុមឯណោះ គឺ បិសាចក្រហម Manchester United ក្រុមហង្សក្រហម Liverpool Mancester City និងក្រុម ក្នាយមាស Tottenham Hotspur ដូចនេះយើងរងចាំមើលទាំងអស់គ្នាថា ពួកគេអាចមានសំណាងគ្រងជើងឯកទ្វីបអឺរ៉ុបឬយ៉ាងណា៕
អត្ថបទ៖ សុគុណា
- Share This Post:









