វិធីសាស្ត្រធ្វើឲ្យប្រព័ន្ធ WiFi នៅគេហដ្ឋានលោកអ្នក មានសុវត្ថិភាពខ្ពស់ជៀសវាងពីការវាយប្រហារពីសំណាក់ជនខិលខូច
សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណែត ជាពិសេស WIFI ពិតជាទូលំទូលាយ ទន្ទឹមនឹងនោះដែរគេក៏ឃើញមានបញ្ហាកើតឡើងជាញឹកញាប់ ដោយមានការលួច (Hack) ប្រព័ន្ធ Wifi ដើម្បីប្រើប្រាស់ពីសំណាក់ជនខិលខូច។ ដើម្បីចៀសវាងនូវបញ្ហាទាំងនេះកើតឡើង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំពីវិធីសាស្ត្រដែលធ្វើឲ្យប្រព័ន្ធវ៉ាយហ្វាយ (Wi-Fi) នៅក្នុងគេហដ្ឋានរបស់លោកអ្នក មានកំរិតសុវត្តិភាពខ្ពស់ដើម្បីជៀសវាងពីការវាយប្រហារ ពីសំណាក់ជនខិលខូច។ បន្ទាប់ពីតម្លើងឧបករណ៍ Wi-Fi លោកអ្នកគួរតែអនុវត្តន៍ដូចខាងក្រោម ដោយចូលទៅក្នុង Settings របស់ វ៉ាយហ្វាយរ៉ោតទ័រ (Wi-Fi router)៖
– ប្តូរលេខសម្ងាត់(Admin password) របស់ router បន្ទាប់ពីខាងជាងក្រុមហ៊ុនតម្លើងរួច ដើម្បីកុំឲ្យអ្នកដ៏ទៃចូលទៅផ្លាស់ប្តូរការកំណត់ (Settings) របស់ រ៉ោតទ័រ
– បិទ SSID(1) Broadcast និងបង្កើតលេខសម្ងាត់(Strong Password)
– បិទ WPS (Wi-Fi Protected Setup) Pin Port
– ប្រើប្រាស់ MAC(2) Filter Address
– បើកដំណើរការ Firewall
– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការណ៍ (Update Wi-Fi Router Firmware)
– បិទ Wi-Fi router បើលោកអ្នកពុំត្រូវការប្រើប្រាស់។
(1)SSID គឺជាឈ្មោះរបស់វ៉ាយហ្វាយ signal ដូចគ្នាដែលលោកអ្នកធ្លាប់បានឃើញនៅហាងកាហ្វេជាដើម។
(2)MAC address គឺជាលេខសម្គាល់ (អាសយដ្ឋាន) របស់ ឧបករណ៍ network ដើម្បីប្រើប្រាស់ ក្នុងការទំនាក់ទំនងគ្នា៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ដោយ៖ ណារ៉ែន