អន្តរជាតិ
អភិបាលខេត្តកំពង់ចាម ៖ “ពលរដ្ឋលក់ដូរលើចិញ្ចើមផ្លូវ គ្មានសណ្តាប់ធ្នាប់ តើអោយបញ្ឈប់ការលក់ដូរ ឬ បន្ទោសអ្នករៀបចំដែលតែងតែដើរណែនាំ?”
BY Khmernote Media
March 14, 2019
បញ្ហាលក់ដូរនៅតាមចិញ្ចើមផ្លូវ ក៏មិនមែនជាបញ្ហាកើតមានតែនៅទីក្រុងភ្នំពេញឡើយ សូម្បីនៅក្នុងក្រុងកំពង់ចាម ក៏កំពុងតែមានបញ្ហារឿងពលរដ្ឋលក់ដូរដោយគ្មានសណ្តាប់ធ្នាប់ យាន្តជំនិះចត និងមានកាកសំណល់រាយប៉ាយពេញលើថ្នល់។ រហូត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបង្ហោះរូបភាពរបស់ពលរដ្ឋដែលបានលក់ដូរតាមចិញ្ចើមថ្នល់គ្មានសណ្តាប់ធ្នាប់ ភ្ជាប់ជាមួយនឹងសំណួរយ៉ាងចាក់ដោតបែបនេះថា៖
“ចតម៉ូតូលើថ្នល់ លក់លើចិញ្ចើមថ្នល់ បោះសម្រាមពេញក្រោមតុ (លើចិញ្ចើមថ្នល់)។ តើគួរអោយសរសើរ ឬ អោយបញ្ឈប់ការលក់ដូរ ឬ បន្ទោសអ្នករៀបចំដែលតែងតែដើរណែនាំ? សូមប្រិយមិត្ត ជួយអោយយោបល់ផង! អ្នកក្រុងកំពង់ចាមយើង”។ តើប្រិយមិត្តយល់យ៉ាងដែលចំពោះបញ្ហានេះ?





