អន្តរជាតិ
ខេត្តមណ្ឌលគីរី ធ្លាក់ភ្លៀងត្រជាក់ត្រជុំ ខណៈនៅភ្នំពេញ តាមខេត្តផ្សេងៗក្តៅស្ងួតហួតហែង
BY Khmernote Media
March 14, 2019
ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្រុងភ្នំពេញ កំពុងតែទទួលរងនូវធាតុអាកាសក្តៅហួសប្រមាណនោះ នៅព្រឹកថ្ងៃទី១៤ ខែមីនានេះ នៅខេត្តមណ្ឌលគីរី មានភ្លៀងខ្សោយក្នុងក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកកោះញែក។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
គួររំលឹកផងដែលថាយោងតាមសេចក្តីប្រកាសក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ធាតុអាកាសនឹងមានសភាពក្តៅហួតហែង ខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង៕




