ខ្មែរណូត

ស្វែងរក

  • កីឡា

    ថាមិច!! Real Madrid ចង់ទិញខ្សែបំរើប្រយុទ្ធវ័យក្មេង Raheem Sterling នៅរដូវក្តៅនេះ

    BY Khmernote Media March 16, 2019
    ថាមិច!! Real Madrid ចង់ទិញខ្សែបំរើប្រយុទ្ធវ័យក្មេង Raheem Sterling នៅរដូវក្តៅនេះ

    កីឡាករសញ្ជាតិអង់គ្លេស Raheem Sterling ដែលមានអាយុត្រឹមតែ 25ឆ្នាំ បានចូលរួមជាមួយក្រុហហង្សក្រហម Liverpool នៅក្នុងឆ្នាំ ២០១០ និងបានទៅចូលរួមជាមួយក្លឹប Manchester City នៅក្នុងឆ្នាំ ២០១៥ រហូតដល់សព្វថ្ងៃនេះ។ នាពេលថ្មីៗនេះ ក្រុមអធិរាជស Real Madrid កំពុងតែចង់ទិញយកកីឡាករជនជាតិចាមុីកាសញ្ជាតិអង់គ្លេសរូបនេះ ដើម្បីទៅចូលរួមនៅក្នុងរដូវកាលក្រោយ នេះបើយើងទៅតាមកាសែត Mirror ។

    បន្ថែមពីនេះទៅទៀត Sterling​ គឺជាតារាបាល់ទាត់លំដាប់ពិភពលោកដែលអាចជាគោលដៅសំខាន់សម្រាប់ក្លឹបធំ Real Madrid កំពុងតាមប្រមាញ់ដើម្បីយកមកចូលរួមនៅក្នុងរដូវកាល ២០១៩-២០២០នេះ ក្នុងនោះដែរយើងឃើញមានដូចជា Neymar Eden Hazard និង ខ្សែបំរើ Chistian Eriksen។ បញ្ជាក់ផងដែរថា Real madrid បានព្យាយាមតាមប្រមាញ់នាំយក Sterling នៅក្នុងឆ្នាំ ២០១៤ផងដែរ ហើយ Zinedine Zidane ក៏បានកោតសរសើពីទេពកោសល្យរបស់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់ថា Real Madrid អាចនាំយកកីឡាកររូបនេះបានឬយ៉ាងណានៅឡើងទេ៕


    អត្ថបទ៖ សុគុណា
    ប្រភព៖ Goal.com

    Share This Post: