ខ្មែរណូត

ស្វែងរក

  • កីឡា

    ចប់បាត់!! Ronaldo អាចនឹងមិនអាចចូលរួមលេងនៅវគ្គ៨ក្រុមចុងក្រោយជាមួយ Ajax បន្ទាប់ពីបង្ហាញកាយវិការមិនសមរម្យនៅពេលយកឈ្នះ At Madrid ៣ទល់នឹង០

    BY Khmernote Media March 19, 2019
    ចប់បាត់!! Ronaldo អាចនឹងមិនអាចចូលរួមលេងនៅវគ្គ៨ក្រុមចុងក្រោយជាមួយ Ajax បន្ទាប់ពីបង្ហាញកាយវិការមិនសមរម្យនៅពេលយកឈ្នះ At Madrid ៣ទល់នឹង០

    ថ្មីៗនេះតាមរយៈព័ត៌មានបរទេសកីឡាករ Christiano Ronaldo ត្រូវបានពិនិត្យឡើងវិញដោយ UEFA ដោយសារតែបង្ហាញកាយវិការមិនសមរម្យមួយចំនួននៅក្នុងកំឡុងពេលប្រកួតជាមួយ Atletico Madrid ហើយនៅពេលនេះ Juventus ឥឡូវកំពុងរងចាំការសុីបអង្កេតថាតើកីឡាករសញ្ជាតិប៉ុកទុយហ្គាលរូបនេះអាចនឹងមិនបានចូលរួមលេងនៅប្រកួតក្រោយជាមួយ Juventus ក្នុងពាន Uefa Champion Leage ឬយ៉ាងណា ប្រសិនបើ FIFA ទៅលើការអបអរដោយមានកាយវិការមិនសមរម្យកំឡុងពេលប្រកួតពេលប៉ះជាមួយ Atletico Madrid។ បន្ថែមពីនេះទៅទៀត កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីមានការសុីបអង្កេតទៅលើសកម្មភាពមិនល្អមួយចំនួនក្នុងកំឡុងពេលប្រកួតនៅវគ្គ ១៦ក្រុមចុងក្រោយនៃ UCL ក្នុងទឹកដីពហុកីឡាដ្ឋាន Turin។ ជាមួយគ្នានេះដែរ Ronaldo បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលបន្ទាប់ពីរកបានបីគ្រាប់ដើម្បីទំលាក់ Atletico Madrid នៅជើងទីពីរក្នុងលទ្ធផល ៣ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួន បើទោះបីជាចាញ់ Atletico Madrid នៅក្រៅទឹកដី ២ទល់នឹង០នៅក្នុងជើងទី១យ៉ាងណាក្តី និងបានធ្វើអោយ Juventus មានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

    បន្ទាប់ពីនេះ ពួកគេត្រូវប៉ះជាមួយ Ajax ក្រោយ Ajax បានទំលាក់ក្រុមខ្លាំងអធិរាជស Real Madrid ដែលជាអ្នកលើកពាននៅឆ្នាំមុន។ ហើយនៅពេលនេះ UEFA បានកំពុងតែរកមើលកំហុសរបស់ Ronaldo នៅពេលដែលគាត់បានជួយ Juventus ឈ្នះទៅលើ Atletico Madrid ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសេះបង្កង់ Juventus ជឿជាក់ថា Ronaldo នៅតែអាចចូលរួមជាមួយក្រុមដើម្បីលេងនៅវគ្គបន្ត ខណៈដែលខ្លួនត្រូវប៉ះជាមួយ Ajax ។ គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅ Massimiliano Allergro បាននិយាយលើកឡើងថា ”ច្បាស់ណាស់ថាមិនអាចមានរឿងបែបនេះកើតឡើងចំពោះកូនក្រុមរបស់លោក ហើយខ្ញុំគិតថាអ្នករាល់គ្នាគេមានការអបអរការស៊ុតបញ្ចូលទីផ្សេងៗគ្នានៅលើទីលាន។ មិនតែប៉ុណ្ណោះ ខ្ញុំបានឃើញថាគ្មានអ្វីប្លែកនោះទេ គឺគ្រាន់តែជាការអបអរធម្មតាតែប៉ុណ្ណោះ ហើយនឹងមិនមានការពិន័យអ្វីទាំងអស់”។ សរុបមកយើងមិនទាន់ដឹងច្បាស់នៅឡើយទេ គឺមានតែរងចាំមើលទាំងអស់គ្នាថាតើ Ronaldo អាចនឹងបានលេងនៅវគ្គបន្តឬយ៉ាងណា៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ Goal.com

    Share This Post: