Toyota Sienna ស៊េរីថ្មីឆ្នាំ 2021 ជំនាន់ទី 4 បង្ហាញតួខ្លួនវែងជាងមុន ផ្នែកខាងក្នុងកាន់តែទូលាយ និងមានកំណែប្រសើរជាងមុន
- BY
- autoadmin
- March 22, 2019
ដូចយើងធ្លាប់ដឹងមកហើយថា ម៉ូដែល Sienna minivan ជំនាន់ទី 3 មានចេញលក់តាំងពី ឆ្នាំ2010 ដូច្នេះវាល្មមដល់ពេលសម្រាប់ជំនាន់ថ្មីហើយ។ យ៉ាងណាមិញប្រភព carscoops បានឱ្យដឹងថា តាមរយៈរូបភាពខាងក្រោម ដែលថតដោយអ្នកប្រមាញ់រូបភាព ក្រុមហ៊ុនផលិត Toyota គឺកំពុងចាប់ផ្តើមធ្វើតេស្ត Sienna ជំនាន់ ទី4 របស់ខ្លួន។ ការសាកល្បងសម្រាប់ Sienna ស៊េរីថ្មី ឆ្នាំ2021 ត្រូវបានគេប្រទះឃើញធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយរួមបញ្ចូលគ្នានូវស៊ុមជំនាន់ថ្មីទាំងអស់ ជាមួយនឹងរូបរាងកែច្នៃពីគំរូចាស់ ហើយម៉ូដែលថ្មីនេះនឹងប្រើប្រាស់កំណែស្ថាបត្យកម្មសកលថ្មីរបស់ក្រុមហ៊ុន Toyota (TNGA)។

ក្រៅពីធ្វើកំណែផ្ទៃខាងក្នុងឱ្យកាន់តែទូលាយបន្ថែមទៀត និងការអនុវត្តល្អប្រសើរជាងមុន កំណែនេះនឹងផ្តល់អត្ថប្រយោជន៍នៃភាពរឹងមាំខាងរចនាសម្ព័ន្ធកាន់តែប្រសើជាងមុន។ ជាពិសេសវានឹងអនុញ្ញាតឱ្យ Sienna ស៊េរី ឆ្នាំ2021 ជំនាន់ ទី4 អាចប្រកួតប្រជែងជាមួយនឹងគូប្រជែងទំនើបដូចជា Honda Odyssey និង Chrysler Pacifica ។ សរុបមកវិញតាមរយៈរូបភាពខាងក្រោមនេះអាចបញ្ចាក់បានថា Sienna ជំនាន់ថ្មី មានរូបរាងធំជាងមុន ខណៈកញ្ចក់ចំហៀងរបស់វាគឺនៅជាប់នឹងទ្វារជំនួសឱ្យម៉ូដែលចាស់ដែលនៅខិតទៅខាងមុខ។
យ៉ាងណាក៏ដោយមិនមានអ្វីផ្សេងទៀតដែលអាចឱ្យយើងបានស្គាល់ Sienna ជំនាន់ថ្មីកាន់តែច្បាស់ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា វានឹងក្លាយជារថយន្ត ដែល Toyota និង Uber នឹងប្រើដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះក៏បានប្រកាសថា ខ្លួននឹងវិនិយោគ ៥០០លានដុល្លារ ទៅ Uber Technologies សម្រាប់គោលបំណងនេះផងដែរ៕













អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






