ខ្មែរណូត

ស្វែងរក

  • កីឡា

    អាចទេ!! Real Madrid នឹងបំបែកកំណត់ត្រាប្រាក់ខែកីឡាកររបស់ក្លឹបដើម្បីនាំយកកីឡាករវ័យក្មេង Mbappe ពី PSG

    BY Khmernote Media March 25, 2019
    អាចទេ!! Real Madrid នឹងបំបែកកំណត់ត្រាប្រាក់ខែកីឡាកររបស់ក្លឹបដើម្បីនាំយកកីឡាករវ័យក្មេង Mbappe ពី PSG

    យោងទៅតាមកាសែតបារាំង L’Equipe ក្រុមអធិរាជស Real Madrid បានផ្តល់សំណើទៅកាន់កីឡាករដែលទើបនឹងលើកពាន World Cup ថ្មីៗ Kylian Mbappe ដោយអោយប្រាក់ប្រចាំឆ្នាំចំនួន ១៥លានអឺរ៉ូ ដើម្បីចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករូបនេះ។ ហើយកាលពីការរាយការណ៍លើកមុន Real Madrid បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធពីរូបរបស់ PSG គឺកីឡាករ Neymar និង Kylian Mbappe ខណៈដែលលោកប្រធានក្លឹបយក្សមួយនេះលោក Florentino Perez កំពុងសម្លឹងរកដើម្បីយកមកជំនួសតំណែងរបស់កីឡាករ Christiano Ronaldo ដែលបានចាកចាញកាលពីរដូវកាលមុន។ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈកុងត្រារបស់ Mbappe ជាមួយ PSG មានន័យថារូបគាត់នឹងឡើងប្រាក់ប្រចាំឆ្នាំចំនួន ១.២លានអឺរ៉ូ នៅរៀងរាល់រដូវកាល ដែលជាលទ្ធផលកីឡាកររូបនេះនឹងទទួលបាន ១៣.២លានអឺរ៉ូនៅក្នុងរដូវកាល ២០១៩/២០២០។

    ម្យ៉ាងវិញទៀតតើ Real Madrid គួរតែនាំយកកីឡាកររូបនេះឬយ៉ាងណា ហើយបើតាមរបាយការណ៍ដែលរាយការមកក្លឹបនេះនឹងបំបែកកំណត់ត្រារបស់ក្លឹប ក្នុងការផ្តល់ប្រាក់ប្រចាំឆ្នាំច្រើនជាងគេ ក្នុងចំនួន ១៥លានអឺរ៉ូក្នុងមួយរដូវកាល សម្រាប់កីឡាករវ័យ ២០ឆ្នាំរូបនេះ ខណៈដែលពេលបច្ចុប្បន្ននេះកីឡាករ Garath Bale ជាកីឡាករដែលបានប្រាក់ពលកម្មច្រើនជាងគេនៅ Real Madrid ចំនួន ១៤លានអឺរ៉ូន ដោយតាមពីក្រោយដោយខ្សែការពារ Sergio Ramos ១១លានអឺរ៉ូ និងកីឡាករ Benzema និង Luka Modric ទទួលបានតែ ១០លានអឺរ៉ូតែប៉ុណ្ណោះ។ ជាចុងក្រោយ អ្នកដែលចូលចិត្តកីឡាបាល់ទាត់មានតែរងចាំមើលថាតើ ក្រុមអធិរាជសអាចបញ្ចុះបញ្ចូលកីឡាកររូបនេះមកចូលរួមបានដែរឬទេ ខណៈដែលក្លឹបទើបនឹងអាចនាំយកគ្រូបង្វឹកសញ្ជាតិបារាំង Zidane មកចូលរួមម្តងទៀតនៅចុងរដូវកាលនេះ៕


    អត្ថបទ៖ សុគុណា
    ប្រភព៖ Fox Sport

    Share This Post: