ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា គេអាចគ្រប់គ្រងការយល់សប្តិដោយប្រើវិធីនេះបាន

    BY Khmernote Media April 2, 2019
    ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា គេអាចគ្រប់គ្រងការយល់សប្តិដោយប្រើវិធីនេះបាន

    ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅក្នុងខួរក្បាលរបស់អ្នកដែលតែងតែយល់សប្តិឃើញរឿងផ្ដេសផ្តាសនោះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងខួរក្បាលរបស់មនុស្សដែលមានបញ្ហាខួរក្បាលដែរ ព្រោះពួកគេអាចឮសំឡេងចម្លែក និងមានរូបភាពប្លែកៗកើតមានក្នុងខួរក្បាលរបស់ពួកគេ ខណៈដែលមនុស្សធម្មតាមិនអាចមើលឃើញ និងស្តាប់មិនឮនោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានអះអាងដែរថា គេអាចគ្រប់គ្រងការយប្តិមិនល្អបាន ដោយប្រើវិធីស្រដៀងគ្នាទៅការព្យាបាលអ្នកមានជំងឺខួរក្បាល ឬវង្វេងដែរ ហើយការព្យាបាលនោះគឺការបង្កើតរូបអារម្មណ៍ល្អៗចូលទៅក្នុងខួរក្បាលរបស់ពួកគេ។

    ក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានធ្វើការពិសោធន៍ថា ប្រសិនបើគេប្រើប្រាស់ម៉ាស៊ីនស្កេនខួរក្បាលទំនើបមួយ ដើម្បីជួយជំរុញឲ្យក្បាលមនុស្សបានផ្តោតទៅលើរឿងល្អៗ ឬកន្លែងដែលស្រស់ស្អាតមុនពេលពួកគេចូលគេងនោះ ពួកគេអាចនឹងយល់សប្តិឃើញរឿងល្អៗផងដែរ។ ផ្ទុយទៅវិញអ្នកដែលមានបញ្ហាផ្លូវចិត្ត គិតអវិជ្ជមានច្រើនធ្វើឲ្យខួរក្បាលច្របូកច្របល់នោះ ពួកគេប្រឈមនឹងយល់សប្តិអាក្រក់ជាញឹកញាប់។ ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តបានផ្តល់ដំបូន្មានថា ដើម្បីគ្រប់គ្រងការយល់សប្តិរបស់លោកអ្នក លោកអ្នកត្រូវរៀនធ្វើឲ្យចិត្តស្ងប់ និងផ្តោតទៅលើរឿងៗល្អឲ្យបានច្រើនមុនពេលចូលគេង៕

    អត្ថបទ៖ភក្តី

    ប្រភព៖brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay