អន្តរជាតិ
យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក ក្រោយជួបបញ្ហាបណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់
BY Liny Chan
May 21, 2024
យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines បានធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក បន្ទាប់ពីជួបបញ្ហានៅលើទិសដៅហោះហើររបស់ខ្លួន នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

បើយោងតាមការបញ្ជាក់នៅលើផេកផ្លូវរការរបស់ Singapore Airlines មុននេះបន្តិចបានឱ្យដឹងថា ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
គួរបញ្ជាក់ផងដែរថា យន្តហោះ Singapore Airlines ដែលធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តែបង្ខំចុះចតជាបន្ទាន់នៅទីក្រុងបាងកក។ យន្តហោះនោះ ជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ ២១១នាក់ និងសហសេវិកសរុប១៨នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ Singapore Airlines