ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់កំពុងតែរៀបចំសែនផ្នូរដូនតា ស្រាប់ត្រូវរន្ទះបាញ់ស្លាប់តែម្តង

    BY Khmernote Media April 2, 2019
    បុរសម្នាក់កំពុងតែរៀបចំសែនផ្នូរដូនតា ស្រាប់ត្រូវរន្ទះបាញ់ស្លាប់តែម្តង

    ថៃ៖ រន្ទះបាញ់បានបាញ់សម្លាប់បុរសជនជាតិថៃម្នាក់​ ខណៈដែលជនរងគ្រោះកំពុងតែរៀបចំសែននៅផ្នូរជីដូនជីតាក្នុងឱកាសពិធីឆេងម៉េង។ បុរសជាជនរងគ្រោះមានឈ្មោះថា Pisit Pornpatcharareungool  អាយុ​ ៣០ ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅទីបញ្ចុះសពមួយកន្លែងស្ថិតនៅក្នុងភាគខាងត្បូងនៃទីក្រុងបាងកកប្រទេសថៃ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ខណៈពេលដែលបុរសជនរងគ្រោះកំពុងតែសំអាតទីធ្លារនៅមុខផ្នូរជីដូនជីតា ដើម្បីរៀបចំសែនចំណីអាហារនោះ ស្រាប់តែមានរន្ទះមួយបានផ្ទុះឡើងចំជនរងគ្រោះតែម្តង។

    ភ្លាមៗក្រោយកើតហេតុបុរសជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយពេលទៅដល់មន្ទីរពេទ្យ។ ក្រៅតែជនរងគ្រោះក៏មានសាច់ញាតិរបស់គាត់ពីរនាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ផងដែរ។ ក្រុមអ្នកជំនាញបានបញ្ជាក់ថា មូលហេតុដែលរន្ទះបាញ់ចំបុរសជនរងគ្រោះខ្លាំងជាងគេនោះក៏ដោយសារតែនៅក្នុងហោប៉ាវរបស់គាត់មានទូរស័ព្ទមួយគ្រឿង។ ក្រុមអ្នកជំនាញបានព្រមានថា សូមប្រយ័ត្នប្រយែង និងត្រូវចេះការពារខ្លួនពីរន្ទះឲ្យបានខ្ជាប់ខ្ជួន ព្រោះរន្ទះអាចកើតមានគ្រប់ពេលក្នុងរដូវនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay