កីឡា

ស្ងាត់ៗ Juventus ចង់ដណ្តើមយកកីឡាករវ័យក្មេងមួយរូបពី Barcelona ដើម្បីមកចូលរួមជាមួយ Christiano Ronaldo

BY
Khmernote Media
April 2, 2019

យោងតាមការរាយការណ៍មួយបានអោយដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងសម្លឹងមើលដើម្បីឆក់យកតារាបាល់ទាត់របស់ AFC Ajax ទៅកាន់ទឹកដីពហុកីឡាដ្ឋាន Turin ខណៈដែរ ព័ត៌មានជាច្រើនជឿជាក់ថា FC Barcelona និង AFC Ajax បានព្រមព្រៀងគ្នាលើការផ្ទេរកីឡាករវ័យក្មេង Matthijs de Ligt ប៉ុន្តែជាផ្លូវការការផ្លាស់ប្តូរនេះហាក់ដូចជាមានការប្រែប្រួល។ ក្របខ័ណ្ឌ Series A ក្លឹបយក្សអុីតាលី Juventus ដឹងថាក្រុម Barcelona ចង់បានកីឡាកររូបនេះខ្លាំង ប៉ុន្តែ Juventus នៅតែព្យាយាមទាញយកកីឡាករសញ្ជាតិហូឡង់រូបនេះមកចូលរួមលេងជាមួយកីឡាករ Ronaldo នៅរដូវកាលក្រោយ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេងដែលទើបតែមានអាយុត្រឹមតែ១៩ឆ្នាំ De Ligt រូបនេះពិតជាមានការចាប់អារម្មណ៍ច្រើនទៅលើទេពកោសល្យរបស់គេ ហើយបានជួយអោយក្រុម Ajax អោយឡើងទៅវគ្គបន្តនៃក្របខ័ណ្ឌ UEFA Champion League ខណៈដែលក្រុមរបស់គេត្រូវជួបជាមួយក្រុមយក្សរបស់អុីតាលី Juventus នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីយកកៅអីឡើងទៅវគ្គ៤ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus ដឹងថាការប្រជែងដើម្បី De Ligt ជាមួយក្រុម Barcelona​ គឺជារឿងដែលពិបាក ប៉ុន្តែពួកគេដឹងថាជំនួញនៅក្នុងបាល់ទាត់អ្វីៗ ក៏អាចកើតឡើងបានដែរ៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: