ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងជាង២ម៉ោងជាប់គ្នាធ្វើឲ្យទីក្រុងប៉ាតាយ៉ារបស់ថៃជន់លិចរហូតដល់ជាង១ម៉ែត្រ

    BY Khmernote Media April 3, 2019
    ភ្លៀងជាង២ម៉ោងជាប់គ្នាធ្វើឲ្យទីក្រុងប៉ាតាយ៉ារបស់ថៃជន់លិចរហូតដល់ជាង១ម៉ែត្រ

    ថៃ៖ ព្យុះភ្លៀងដ៏ធំមួយធ្លាក់នៅក្នុងទីក្រុងប៉ាតាយ៉ា និងបានបង្កឲ្យ​មានទឹកលិចនៅតាមតំបន់សំខាន់ជាច្រើន ហើយតំបន់ខ្លះមានទឹកលិចរហូតដល់ជាង ១ ម៉ែត្រឯណោះ។ តាមសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា ភ្លៀងដ៏ធំរួមជាមួយនឹងខ្យល់យ៉ាងខ្លាំងបានបន្តធ្លាក់ជាង ២ ម៉ោង និងបានធ្វើឲ្យផ្លូវសំខាន់មួយគឺផ្លូវ Sukhumvit Highway មានទឹកលិចរហូតដល់ ១,៥ ម៉ែត្រ។ ជំនន់ទឹកភ្លៀងលើដងផ្លូវដ៏សំខាន់មួយនេះបានធ្វើឲ្យយានជំនិះជាច្រើន ត្រូវផ្អាកការធ្វើដំណើរ និងមួយចំនួនត្រូវរលត់នៅនឹងកន្លែងតែម្តង។

    នៅតំបន់ផ្សេងៗទៀតអាចមានទឹកលិចចន្លោះពី ៥០ សង់ទីម៉ែត្រ ទៅដល់ ១ ម៉ែត្រ ស្ទើរតែគ្រប់កន្លែងសំខាន់ៗ។ បើយោងតាមក្រសួងឧតុនិយមថៃបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ទៅកាន់តំបន់ផ្សេងៗជាច្រើនទៀតក្នុងប្រទេសថៃ ហើយវាបានកើតឡើងដោយសារតែឥទ្ធិពលព្យុះ និងកំដៅហួតហែង ដែលមានប្រភពមកពីប្រទេសចិន។ រហូតមកទល់នឹងពេលនេះអាជ្ញាធរថៃបាន បានអំពាវនាវឲ្យ ប្រជាពលរដ្ឋថៃនៅក្នុងតំបន់ដែលមានព្យុះភ្លៀងនេះត្រូវប្រុងប្រយ័ត្នខ្លួន ហើយអាជ្ញាធរខ្លួនឯងផ្ទាល់ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay