ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្ក្រាបទីតាំងផលិតគ្រឿងញៀននៅសែនសុខ រកឃើញម៉ាស៊ីនលាយថ្នាំ៩គ្រឿង ពុម្ភគ្រាប់ថ្នាំ១៨០ និងសង្ស័យជាគ្រឿងញៀន ១៧៣.២ គីឡូក្រាម 

    BY Khmernote Media April 3, 2019
    បង្ក្រាបទីតាំងផលិតគ្រឿងញៀននៅសែនសុខ រកឃើញម៉ាស៊ីនលាយថ្នាំ៩គ្រឿង ពុម្ភគ្រាប់ថ្នាំ១៨០ និងសង្ស័យជាគ្រឿងញៀន ១៧៣.២ គីឡូក្រាម 

    យោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបផ្ទះផលិតគ្រឿងញៀន នៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស។ ជាលទ្ធផល សមត្ថកិច្ចរកឃើញ វត្ថុតាងមួយចំនួន រួមមាន  មេតំហ្វេតាមីន១៨kg , កេតាមីន៦០kg , សារធាតុមិនច្បាស់លាស់៥០,២kg , ម្ស៉ៅរូបពោតមានច្បាស់លាស់៨០កេះ , ម្ស៉ៅមិនច្បាស់លាស់៤៥kg , ម៉ាស៊ីនលាយថ្នាំ៩គ្រឿង , ជញ្ជីងថ្នឹង០២គ្រឿង , ពុម្ភគ្រាប់ថ្នាំ ១៨០ដើម និងសម្ភារៈមួយចំនួន ។ វត្ថុតាងលើត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅរក្សាទុក ហើយផ្ទះខាងលើត្រូវបានបិតជាបណ្តោះអាសន្ន៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay