កីឡា

Messi បានប្រាប់ពីជម្រើសរបស់គាត់ថា កីឡាករប្រាំរូបណាដែលជាកីឡាករល្អជាងលើលោក ប៉ុន្តែមិនមែនជារូបគាត់ និង Ronaldo នោះទេ

BY
Khmernote Media
April 4, 2019

ម្នាក់ៗតែងតែសួរគ្នាថាតើកីឡាករណាខ្លះជាកីឡាករល្អជាងគេលើលោក ប៉ុន្តែពេលខ្លះវាជារឿងពិបាកក្នុងការឆ្លើយប្រាប់អ្នាករាល់គ្នាពីជម្រើសរបស់ពួកគេ ។ នាពេលថ្មឺៗនេះ Lionel Messi ក៏បានត្រូវគេសួរសំនួរនេះផងដែរ ខណៈដែលគាត់បានចូលរួមសម្ភាសជាមួយស្ថានីយ៍វិទ្យុរបស់ប្រទេសអាស្សង់ទីន ហើយត្រូវបានគេសួរពីឈ្មោះកីឡាករ៥រូបដែលជាកីឡាករល្អជាងគេលើលោកនាពេលបច្ចុប្បន្ន។ ក្នុងនោះដែរ Messi បានលើកឡើងថា ”ដកកីឡាករ និងខ្ញុំចេញ កីឡាករដែលល្អជាងគេលើលោកមានដូចជា Mbappe, Eden Hazard, Luis Suarez, Sergio Aguero ហើយនិង Neymar” Messi បានប្រាប់នៅក្នុងស្ថានីយ៍វិទ្យុ។ តាមរយៈកាសែត Marca បានអោយដឹងថា Messi ដូចជាមិនបានរំលឹកពីកីឡាករពីររូបដូចជាកីឡាករ Antoine Griezmann ដែលទើបនឹងជួយជម្រើសជាតិបារាំងលើកពាន World Cup និងកីឡាករ Luka Modric ដែលទើបនឹងទទួលបានពាន Ballon d’Or ថ្មីនេះ ដែលជាដៃគូប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ La Liga។ ផ្ទុយទៅវិញ Messi បែរជាអោយតម្លៃមិត្តរួមក្រុមរបស់គាត់ Suarez និងមិត្តរួមជម្រើសជាតិជាមួយគាត់ Sergio Aguero ជាជាងកីឡាករសញ្ជាតិក្រូអាត និងបារាំងពីររូបនេះ។

ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគេ កីឡាករបីរូបដែលគាត់បានលើកឡើងនោះ កំពុងតែមានទំនាក់ទំនងអាចនឹងប្តូរមកលេងអោយក្រុម Real Madrid នៅរដូវកាលក្រោយមានដូចជា Mbappe, Hazard និង Neymar។ បន្ថែមពីនេះទៅទៀតអ្វីដែលគួរអោយគាត់សម្គាល់នោះគឺ គាត់មិនបានរួមបញ្ចូលកីឡាករ Christiano Ronaldo និងខ្លួនគាត់ផ្ទាល់ ដោយគាត់លើកឡើងថារូបគាត់ទាំងពីរគឺស្ថិតនៅក្នុងចំនុចមួយផ្សេងទៀតដែលប្រជែងគ្នាជាង១ទសវត្សរួចមកហើយ។ ហើយឥឡូវនេះ Messi កំពុងតែត្រៀមខ្លួនដើម្បីការប្រកួតនៅក្នុងសប្តាហ៍ក្រោយ និងត្រៀមជួប Manchester United នៅក្នុងក្របខ័ណ្ឌ Uefa Champion Leagueផងដែរ៕



អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: