ចោរម្នាក់ប្រថុយជីវិតគេចខ្លួនតាមបង្អួចអគារដ៏ខ្ពស់មួយ បើរបូតដៃតែបន្តិចគឺធ្លាក់ស្លាប់តែម្តង
ចោរម្នាក់បានប្រថុយជីវិតគេចខ្លួនចេញតាមបង្អួចនៃអគារអាផាតមិនដែលមានកម្ពស់រហូតដល់ទៅ ២៣ ជាន់ ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់ប៉ូលិស។ ហេតុការនេះបានកើតឡើងនៅក្នុងក្រុង Hunan ខេត្ត Yiyang ប្រទេសចិន។ មូលហេតុដែលនាំឲ្យប៉ូលិសចាប់ខ្លួនចោរម្នាក់នេះ ក៏ដោយសារតែកាលពីមួយខែមុនរូបគេបានទៅប្លន់នៅក្នុងហាងមួយ ដោយយកកាំបិតទៅភ្ជង់គំរាមម្ចាស់ហាងយកប្រាក់អស់ ១ ៥០០ ដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត។
បន្ទាប់ពីធ្វើសកម្មភាពប្លន់រួចរូបគេបានរត់គេចខ្លួនបាត់ ខណៈប៉ូលិសបានបើកការស៊ើបអង្កេត និងតាមចាប់ខ្លួនរូបគេគ្រប់ទីកន្លែង។ នៅក្នុងថ្ងៃកើតហេតុប៉ូលិសបានទៅដល់មុខបន្ទប់អាផាតមិនរបស់គេតែម្តង ហើយពេលនោះចោរក៏បានព្យាយាមរត់គេចខ្លួនតាមបង្អួចដែលមានកម្ពស់ប្រមាណជា ៦០ ម៉ែត្រ ហើយបើគេរបូតដៃធ្លាក់នោះប្រាកដជាស្លាប់មិនខាន។ យ៉ាងណាក្តី បន្តិចក្រោយមកប៉ូលិសនៅតែអាចចាប់ខ្លួនចោររូបនេះឲ្យមកទទួលទោសបានដដែល៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai