វិធីធម្មជាតិងាយៗសម្រាប់ព្យាបាលបញ្ហាហើមមេជើងដោយមិនចាំបាច់ទៅមន្ទីរពេទ្យ
អការៈហើមមេជើងបានកើតឡើងជារឿយៗចំពោះយុវជនក្មេងៗ ដែលបញ្ហានេះអាចបង្កឡើយ ដោយសារតែការពាក់ស្បែកជើងមិនបានសមរម្យ ឬអាចជាកត្តាដំណរពូជជាដើម។ ជាទូទៅបញ្ហានេះបានបង្កឲ្យមានការឈឺចាប់គួរសមដែរ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺលោកអ្នកនឹងពិបាកក្នុងការដើរទៅណាមកណាម្តងៗ។ ក្នុងករណីដែលលោកអ្នកកើតមានបញ្ហានេះ លោកអ្នកអាចសាកល្បងព្យាបាលវាដោយប្រើវិធីbrightsideធម្មជាតិងាយៗទាំង ៦ ខាងក្រោម៖
១.ដោះស្បែកជើងចេញ ហើយព្យាយាមដើរថ្នមៗឲ្យបានច្រើនដងនៅលើកំរាល ឬទីរាបស្មើ (បើមានក្រណាត់ទន់ៗក្រាលពីក្រោយកាន់តែល្អ) ដើម្បីឲ្យសាច់ដុំ និងឆ្អឹងត្របល់មកកាន់ភាពធម្មតាវិញ ហើយវាក៏អាចជួយបន្ថយការឈឺចាប់បានផងដែរ។

២.យកម្ទេសមកឈ្លីនៅលើកន្លែងដែលហើមនោះ និងទុកវាប្រមាណជា ១៥ នាទី ឬលោកអ្នកអាចបុកម្ទេសឲ្យម៉ត់ លាយវាជាមួយនឹងប្រេងអូលីវបន្តិច ហើយយកវាមកម៉ាស្សាថ្នមៗនៅលើកន្លែងហើម ១៥ នាទីដូចគ្នា។
៣.ហ្វឹកហាត់ឲ្យសាច់ដុំមេជើងរឹងមាំតាមរយៈការប្រើម្រាមជើងខ្ញាំក្រណាត់ទន់ៗ ១០ វិនាទី ហើយធ្វើដូចនេះប្រមាណជា ១០ ដង។
៤.យកដុំទឹកកកមកស្អំលើកន្លែងហើមពី ១០ ទៅ ២០ នាទី និងធ្វើវា ២ ដងក្នុងមួយថ្ងៃ។
៥.យកប្រេងខាស្ទ័រ (ប្រេងម្យ៉ាងចម្រាញ់ពេញពីគ្រាប់រុក្ខជាតិ castor) ប្រមាណជា ៥០ ទៅ ១០០ មីលីលីត្រ មកម៉ាស្សា និងរុំលើកន្លែងហើមចំនួន ២០ នាទី ហើយធ្វើដូចនេះ ២ ដងក្នុងមួយថ្ងៃ។
៦.សាកល្បងយកបន្ទះឈើដែលត្រង់មួយដុំតូច មករុំអបមេជើង (ដូចក្នុងរូបខាងក្រោម) ដើម្បីឲ្យឆ្អឹងជើងត្រលប់មកកាន់ភាពធម្មតាវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside




