កីឡា

លេងសើចម៉េចបាន!! មួយគ្រាប់ស៊ុតបកចេករបស់ Peter Crouch នេះល្អជាងការស៊ុតរបស់ Ronaldo និង Garath Bale ទៅទៀត បន្ទាប់ពីធ្វើការបោះឆ្នោតនៅក្នុង Twitter របស់ UEFA

BY
Khmernote Media
April 5, 2019

កីឡាករកំពស់ជាង២ម៉ែត្រ Peter Crouch មិនមែនត្រឹមតែជាបុរសកំប្លែងប៉ុណ្ណោះទេ បើមិនជឿមកមើលការស៊ុតបាល់មួយគ្រាប់នេះទៅ ដែលអាចបញ្ជាក់ថាគាត់គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូប។ និយាយរួមទៅឥឡូវនេះ Peter Crouch មានអាយុ ៣៨ឆ្នាំហើយ ប៉ុន្តែគាត់នៅតែលេងបាននៅក្នុងក្របខ័ណ្ឌ English Premier League ជាមួយក្លឹប Burnley។ ទោះបីជាវ័យគាត់រាងចាស់មែន ប៉ុន្តែគាត់អាចស៊ុតបាល់បានគ្រាប់ក្បាច់ទាំងអស់ និងមិនតែប៉ុណ្ណោះគាត់មានកំពស់ខ្ពស់ដែលពុំមានអ្នកណាខ្ពស់ដូចនៅក្នុងទីលានបាល់ទាត់ ប៉ុន្តែគាត់មិនមែនជាអ្នកពូកែក្បាលទេ ផ្ទុយទៅវិញគាត់ពូកែទាត់វ៉ាឡេបានគ្រប់ជ្រុងទាំងអស់។ បន្ថែមពីនេះទៅទៀត Crouch ពូកែបន្ថែមបាល់ចូលទីនៅក្នុងរង្វង់គ្រោះថ្នាកឬមុខអ្នកចាំទី ហើយគាត់ពូកែទាត់បាល់ខ្ពស់ហួសក្បាលថែមទៀតផង។

ទន្ទឹមនឹងនេះដែរ ការស៊ុតបាល់របស់ Crouch ពេលដែលគាត់លេងអោយហង្សក្រហម Liverpool ប៉ះជាមួយ Galatasaray ក្នុងពាន Champion League ឆ្នាំ ២០០៦-២០០៧​ ប្រហែលជាការស៊ុតបាល់លោតផុតក្បាលល្អជាងគេក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់។ មិនតែប៉ុណ្ណោះមួយគ្រាប់របស់ Crouch ពេលនោះបានជាប់ជាគ្រាប់បាល់ដែលគេយកមកបោះឆ្នោតនៅក្នុង Twitter របស់ UEFA ថែមទៀតផង ដោយនៅក្នុងនោះយើងឃើញមាន Mario Mandzukic ពេលស៊ុតអោយ Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ Champion League កាលពីឆ្នាំ ២០១៧ និងការស៊ុតរបស់ Garath Bale ក៏ដូចជា Ronaldo ស៊ុតអោយ Real Madrid កាលពីឆ្នាំមុន​ពេលជួបជាមួយ Juventus ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការបោះឆ្នោតយើងឃើញថា Crouch ឈនាំមុខគេ ដោយទទួលបានសំលេងច្រើនជាងពាក់កណ្តាល នៃការចំនួនសម្លេង ១៥៤,៣៤១ ឯណោះ។ តោះមកមើលការស៊ុតរបស់ពួកគេទាំងអស់គ្នា៕

អត្ថបទ៖ សុគុណា
ប្រភព៖ Givemesports

Share This Post: