ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់ នឹងផាកពិន័យអ្នកដំណើរណា ដែលយកផលិតផលសាច់ជ្រូកពីកម្ពុជាចូលក្នុងទឹកដីខ្លួន

    BY Khmernote Media April 9, 2019
    តៃវ៉ាន់ នឹងផាកពិន័យអ្នកដំណើរណា ដែលយកផលិតផលសាច់ជ្រូកពីកម្ពុជាចូលក្នុងទឹកដីខ្លួន

    តៃវ៉ាន់៖ ការិយាល័យត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ (BAPHIQ) តៃវ៉ាន់បានឲ្យដឹងថា បន្ទាប់ពីមានការបញ្ជាក់ពីវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដោយអង្គការសុខភាពសត្វពិភពលោកមក កាលពីថ្ងៃពុធ សប្តាហ៍មុននេះតៃវ៉ាន់បានធ្វើការប្រកាសថា ប្រសិនអ្នកដំណើរណាមកពីប្រទេសកម្ពុជា ហើយយកផលិតផលធ្វើពីសាច់ជ្រូកចូលទៅក្នុងទឹកដីរបស់ខ្លួន នឹងត្រូវទទួលការផាកពិន័យចំនួន ២០០,០០០ដុល្លារតៃវ៉ាន់ (ប្រហែល ៦,៤៩០ ដុល្លារអាមេរិក)។ អង្គការសុខភាពសត្វពិភពលោកបាននិយាយកាលពីថ្ងៃពុធថា កម្ពុជាមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលវាបានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែមីនា នៅក្បែរព្រំដែនវៀតណាម ហើយបានសម្លាប់ជ្រូកចំនួន ៤០០ក្បាល នៅខេត្តរតនគិរី។

    ការផាកពិន័យដល់អ្នកដំណើរ ដែលមកពីប្រទេសកម្ពុជាបានដាក់ឱ្យមានប្រសិទ្ធិភាពកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ប៉ុន្តែការផាកពិន័យចំនួន ២០០,០០០ដុល្លារតៃវ៉ាន់នេះ ក៏ត្រូវអនុវត្តទៅលើប្រទេស ដែលមានការផ្ទុះឡើងនៃជំងឺនេះដូចជា៖ វៀតណាម ម៉ុងហ្គោលី និងចិនផងដែរ។ ជាពិសេសជនណាដែលបានរកឃើញថា មានពិរុទ្ធជាលើកទី ២ នឹងអាចមានការពិន័យរហូតដល់ ១ លានដុល្លារតៃវ៉ាន់ ហើយបើមិនបង់ពិន័យទេ ពួកគេនឹងត្រូវនិរទេសចេញ។ ជុំវិញការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ អ្នកដំណើរដែលមិនមែនមកពីតំបន់ដែលមានការផ្ទុះឡើងវិញក៏ត្រូវបានគេផាកពិន័យ ៣០,០០០ដុល្លារតៃវ៉ាន់ ផងដែរប្រសិនបើពួកគេហ៊ាននាំយកផលិតផលសាច់ជ្រូកចូលក្នុងប្រទេសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ focustaiwan

    Share This Post:
    MPO4D jitutoto mpo4d Mpoplay