ខ្មែរណូត

ស្វែងរក

  • កីឡា

    Coutinho ចង់ឃើញខ្សែប្រយុទ្ធ Neymar ត្រលប់មកទឹកដី Camp Nou វិញ

    BY Khmernote Media March 13, 2018
    Coutinho ចង់ឃើញខ្សែប្រយុទ្ធ Neymar ត្រលប់មកទឹកដី Camp Nou វិញ

    ខ្សែបម្រើ Philippe Coutinho បាននិយាយថា៖ វាពិតជារឿងដ៏អស្ចារ្យប្រសិនបើ Neymar ត្រលប់មកកាន់ទឹកដី Camp Nou។

    ខ្សែប្រយុទ្ធ Neymar បានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG កាលពីដើមរដូវកាលកន្លងទៅជាមួយនឹងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក​ 222លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះ ក្នុងពេលនេះរូបគេកំពុងតែសម្រាកព្យាបាលរបួសប្រេះកជើងដែលត្រូវបានគ្រូពេទ្យព្យាករណ៍ថារូបនេះអាចនឹងអវត្តមានជាមួយនឹងក្លឹបអ្នកមានបារាំងដល់ពេលបញ្ចប់រដូវកាលតែម្ដង។

    ក្នុងពេលសម្រាកព្យាបាលរបួសរបស់គេនេះ Neymar ក៏មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដែរ ហើយក៏មានពាក្យចចាមអារាមខ្លះថា Neymar នឹងត្រលប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញនៅក្នុងរដូវកាលក្រោយនេះ។

    នៅក្នុងបទសំភាសន៍ជាមួយនឹងខ្សែបម្រើ Philippe Coutinho បាននិយាយប្រាប់អ្នកកាសែតថា៖ គាត់ក៏គិតដូចកីឡាករ Rakitic ដូចគ្នា គាត់ចង់អោយ Barcelona មានកីឡាករល្អៗជាច្រើនដូចជា Neymar ជាដើម។ ទោះគាត់ (Coutinho) មិនបានលេងជាមួយនឹង Neymar នៅក្នុង Barcelona ក៏ដោយ ប៉ុន្ដែគាត់កំពុងលេងជាមួយនឹង Neymar នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ ហើយរឿងមួយទៀតដែលគាត់កំពុងគិតនោះគឺ វាពិតជាអស្ចារ្យណាស់ប្រសិនបើ Neymar ត្រលប់មកកាន់ទឹកដី Camp Nou ម្ដងទៀត។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay