ក្រុមអធិរាជស Real Madrid ចាប់អារម្មណ៍ចង់បាន Mane របស់ហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះ
- April 12, 2019
សារព័ត៌មាន El Confidencial បានរាយការណ៍ថា អធិរាជស Real Madrid បានព្រៀងលើបញ្ជីដោះដូរកីឡាកររបស់ខ្លួននៅក្នុងរដូវវកាលនេះ ដោយជម្រើសទីមួយដែលជាជម្រើសសំខាន់ដំបូងគេដូចជា Eden Hazard Adrien Raboit និង Luka Jovie ហើយសម្រាប់គោលដៅទី២របស់ខ្លួនគឹ Sadio Mane Paul Pogba និង Christian Eriksen។ ជាមួយគ្នានេះដែរ ពេលនេះ Real Madrid មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិសេនីហ្គាល Sadio Mane ប៉ុន្តែគេត្រូវបានរំពឹងទុកថា កីឡាកររូបនេះនឹងព្យាយាមជំរុញអោយការដោះដូរនេះកើតឡើង ដើម្បីអោយតំលៃខ្លួនរបស់គាត់ធ្លាក់ចុះបន្តិច។
ទន្ទឹមនឹងនេះ ហង្សក្រហមជាក្រុមដែលមិនងាយទំលាក់តំលៃខ្លួនរបស់កីឡាករនោះ ជាក់ស្ដែងដូចជាកីឡាករ Coutinho ជាដើម ហើយត្រូវបានគេរំពឹងទុកថាតម្លៃខ្លួនរបស់ Mane យ៉ាងហោចណាស់ក៏ ១៥០លានអឺរ៉ូដែលប្រសិនបើ Real Madrid ចង់បានកីឡាកររូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនណាបើតំលៃខ្លួនរបស់កីឡាកររូបនេះមិនទម្លាក់នោះទេ នោះលោកចាត់ការទូទៅរបស់ Real Madrid Zidane សប្បាយចិត្តក្នុងការនាំយក Eden Hazard ក្នុងតំលៃ ៨០លានអឺរ៉ូ នៅក្នុងរដូវក្តៅនេះ។ ដូចនេះយើងរង់ចាំមើលទាំងអស់គ្នាថាការដោះដូរនេះអាចនឹងកើតឡើងនៅក្នុងរដូវក្តៅនេះដែរឬទេ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:








