អន្តរជាតិ
គ្រោះថ្នាក់ចរាចរណ៍អំឡុងចូលឆ្នាំខ្មែរ មានជាង១០០ករណី ឆក់យកអាយុជីវិតប្រជាពលរដ្ឋជិត៦០នាក់
BY Khmernote Media
April 18, 2019
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល០៥ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣៤ករណី បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត៥៩នាក់ និងរងរបួសធ្ងន់-ស្រាល ២៣៨នាក់។
មូលហេតុ ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង, ប្រជែង, មិនប្រកាន់ស្តាំ, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, កត្តាយានន និង ងងុយដេក៕

អត្ថបទ៖ សេម