អំឡុងចូលឆ្នាំថ្មីនេះ បងប្អូនប្រជាពលរដ្ឋជាង៥,០០០នាក់បានជិះរថយន្តក្រុងឥតគិតថ្លៃទៅមកភ្នំពេញ-សៀមរាប
រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋបានជិះរថយន្តក្រុងឥតគិតថ្លៃពីភ្នំពេញមកសៀមាបនិងពីសៀមរាបមកភ្នំពេញមានជាអាទិ៍ ៖
* ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩
១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ៥៧៥ នាក់
២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ៧៧ នាក់ (ប្រើរថយន្តចំនួន ១៥គ្រឿង)
* ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩
១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ១២៧៨ នាក់
២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ៩៥ នាក់ (ប្រើរថយន្តចំនួន ៣០គ្រឿង)
* ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩
១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ៨៧៨ នាក់
២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ១១២ នាក់ (ប្រើរថយន្តចំនួន ២៣គ្រឿង)
* ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩
១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ៦៨៧ នាក់
២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ២៥៤ នាក់ (ប្រើរថយន្តចំនួន ១៨គ្រឿង)
* ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩
១- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ២៨៤ នាក់
២- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ០០នាក់ (សម្រាកនៅខេត្ត) (ប្រើរថយន្តចំនួន ១៥គ្រឿង)
* ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩
១- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ៧៤០ នាក់
២- ភ្នំពេញ-សៀមរាប អ្នកជិះចំនួន ៩៨ នាក់ ( ប្រើរថយន្តចំនួន ១៥គ្រឿង )។
* ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩
១- សៀមរាប-ភ្នំពេញ អ្នកជិះចំនួន ៥៧៥នាក់
២- ភ្នំពេញ-សៀមរាប អ្នកចំនួន ០០នាក់ (ប្រើរថយន្តចំនួន ១៥គ្រឿង)
សរុបរយៈពេល៧ថ្ងៃមានបងប្អូនប្រជាពលរដ្ឋជិះទាំងអស់ចំនួន ៥៦៥៣ នាក់។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប