រថយន្ត

Lexus Minivan ដំបូងបំផុតបានបង្ហាញខ្លួនជាផ្លូវការហើយនៅពិព័រណ៍រថយន្តក្រុងស៊ាងហៃឆ្នាំ 2019

BY
Khmernote Media
April 18, 2019

ថ្មីៗនេះក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុន​បុត្រសម័ន្ធរបស់ TOYOTA​ បានដាក់បង្ហាញនូវរថយន្តប្រភេទ Minivan ដំបូងបំផុតរស់ខ្លួន នៅឯពិព័រណ៍រថយន្តក្រុងស៊ាងហៃឆ្នាំ 2019 ដែលវាកំពុងទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនជាមួយនឹងរូបរាង និងភាពប្រណីតរបស់វា។ រថយន្ត Lexus LM MPV មួយនេះ គឺមានការរចនាយកគំរូតាម Toyota Alphard ហើយលោកអ្នកក៏អាចជ្រើសរើសយកបានទាំងប្រភេទមាន 4កៅអី ឬ 7កៅអី។

Lexus Minivan នឹងមានវត្តមានដំបូងនៅក្នុងប្រទេសចិន ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក៏នឹងមានវត្តមានឆាប់ៗក្នុងឆ្នាំនេះ។ Lexus LM មានមកជាមួយនឹង powertrain 2 ប្រភេទឱ្យជ្រើសរើស ដោយម៉ូដែល LM350 ដើរដោយម៉ាស៊ីន V6 ទំហំចំណុះ 3.5លីត្រ ខណៈម៉ូដែល LM300H ជាម៉ាស៊ីនកូនកាត់ hybrid 4-ស៊ីឡាំង ទំហំ 2.5លីត្រ។ វាក៏ផ្តល់ជូននូវប្រព័ន្ធសំឡេង (19-speaker sound system) និងទូទឹកកកតូច (14-litre refrigerator) ជាពិសេសលោកអ្នកអាចបញ្ជាទិញបានទាំងប្រភេទ ប៉ុងមួយ (front wheel) ឬប៉ុងពីរ (all-wheel) ផងដែរ។ ចំពោះតម្លៃវិញគឺចាប់ពី 100,814 ដល់ 122,434ដុល្លារអាមេរិក ដែលជាតម្លៃនៅលើទីផ្សារប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ zigwheels

Share This Post: