ពេលនេះច្បាស់ការហើយពីអនាគតរបស់ Oliver Giroud ដែលជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមតោខៀវ Chelsea ហើយ
- April 19, 2019
ឥលូវនេះ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Maurizio Sarri បានបញ្ជាក់ពីអនាគតរបស់ខ្សែប្រយុទ្ធមុតស្រួចថានៅតែជាកូនក្រុមរបស់លោលនៅក្នុងពេលអនាគតដ៏ខ្លីនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Oliver Giroud នឹងនៅបន្តជាមួយក្លឹបតោខៀវ Chelsea ចំនួន ១២ខែទៀតយ៉ាងតិច បន្ទាប់ពីក្លឹបបានសម្រេចចិត្តបន្តដំណើរជាមួយកីឡាករមួយរួបនេះទៀត។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះបានមានក្លឹបធំជាច្រើនចង់បានរូបគេនៅក្នុងរដូវក្តៅនេះដូចជា ក្លឹបបារាំង Lyon ជាដើម ហើយគាត់ក៏មានបញ្ហាមួយចំនួនដែលធ្វើអោយការជ្រកកោននៅក្នុងក្លឹបមួយនេះ និងអាចផ្លាស់ចេញពី Stamford Bridge មិនសូវមានសុវត្ថិភាព ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្លឹបបញ្ជាក់ហើយថាពួកគេទុកគាត់អោយនៅមួយរដូវកាលទៀត។

ក្នុងនោះដែរ លោក Sarri បាននិយាយថា ” ខ្ញុំបាននិយាយទោកាន់ក្លឹបកាលពីពីរថ្ងៃមុន ហើយពួកយើងបានយល់ព្រមអោយជម្រើសនេះទៅគាត់ ដូច្នេះគាត់នឹងនៅទីនេះបន្ត” ហើយគាត់បានបន្ថែមទៀតថា ”គាត់មិនអាចធ្វើអ្វីបានទាំងអស់ ប៉ុន្តែគាត់បាននិយាយជាមួយក្លឹប ហើយខ្ញុំបាននិយាយជាមួយ Marian ដែលជានាយកប្រតិបត្តិរបស់ Chelsea កាលពីពីរថ្ងៃមុនដូចគ្នា ហើយ Giroud នឹងនៅបន្តជាមួយពួកយើង ប៉ុន្តែនាងមិនបាននិយាយអ្វីទាំងអស់អំពីសំនួរនេះ”។ ជាមួយគ្នានេះដែរ អនាគតរបស់ Eden Hazard និង Callum Hudson-Odoi កំពុងតែឋិតនៅក្នុងភាពស្រពិចស្រពិលដូចគ្នា ហើយជារឿងសំខាន់សម្រាប់ Chelsea ដូចគ្នា ដើម្បីច្បាស់ថាយ៉ាងហោចណាស់ខ្សែប្រយុទ្ធមួយរូបនិងនៅបន្តជាមួយក្រុមនៅក្នុងរដូវកាលក្រោយនេះ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:









