កីឡា

បង De Gea សុំទោសអ្នកគាំទ្រ បន្ទាប់ពីបិសាចក្រហម Manchester United ចាញ់ក្រុម Everton ៤ទល់នឹង០

BY
Khmernote Media
April 22, 2019

កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមបិសាចក្រហម  Manchester United បានរបូតគ្រាប់បាល់រហូតដល់ទៅ៤គ្រាប់នៅក្នុងក្របខ័ណ្ឌ English Premier Leauge នៅពេលដែលចេញទៅលេងផ្ទះរបស់ក្រុម Everton។ ក្រោយពីការប្រកួតត្រូវបានបញ្ជាប់ កីឡាករអ្នកចាំទីទី១ របស់ក្រុម Manchester បានបង្ហាញនូវអារម្មណ៍សោកស្តាយ និងបានធ្វើការសុំទោសនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ។ ក្នុងនោះគាត់បាននិយាយរៀបរាប់ថា ”ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍មួយនេះបានទេនៅពេលនេះ ហើយក្នុងនាមខ្ញុំជាប្រធានក្រុម ខ្ញុំគិតថាការលេងរបស់យើងក្នុងការប្រកួតមុននេះ ក្រុមយើងលេងមិនបានល្អទាល់តែសោះ។ ខ្ញុំសូមសុំទោសអ្នកគាំទ្រទាំងអស់គ្នាផងដែរ ហើយក៏សូមអរគុណសម្រាប់ការគាំទ្រដោយគ្មានលក្ខខ័ណ្ឌរបស់អ្នកទាំងអស់គ្នា”។

កាលពីយប់មិញនេះ យើងឃើញថាកូនក្រុមរបស់លោក Ole Gunnar Solskjear ហាក់ដូចជាមិនបានបង្ហាញទម្រង់លេងបានល្អសោះ ដែលធ្វើអោយក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីបានយ៉ាងច្រើនគ្រាប់ទៅលើក្រុមខ្លួន ហើយជាពិសេសសម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយ។ គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុមដែលមកពីទីក្រុងជាមួយគ្នាគឺ Manchester City នៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមទាំងពីរនេះសុទ្ធតែត្រូវការឈ្នះដូចគ្នា ដោយ Manchester City កំពុងតែត្រូវការពិន្ធុដើម្បីដណ្តើមពាន English Premier League ជាមួយហង្សក្រហម Liverpool៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportsasia

Share This Post: