ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះវីដេអូបង្ហាញពីសកម្មភាពរបស់ភេរវជនដើរចូលទៅបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

    BY Khmernote Media April 23, 2019
    នេះវីដេអូបង្ហាញពីសកម្មភាពរបស់ភេរវជនដើរចូលទៅបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

    ស្រីលង្កា៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កាបានកំពុងធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងបានធ្វើបងប្អូនសាច់ញាតិជនរងគ្រោះមានការសោកសង្រែងជាខ្លាំងចំពោះការស្លាប់ និងរបួស ដែលគេមិនធ្លាប់គិតដល់ទាល់តែសោះ។ ក្រោយកើតមានហេតុការណ៍នេះមានវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់សកម្មជនម្នាក់ដើរចូលទៅបំផ្ទុះគ្រាប់បែក នោះត្រូវបានគេចែកចាយពេញបណ្តាញសង្គម។

    ក្នុងវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងមានរយៈពេលប្រមាណជាកន្លះនាទីនោះបានបង្ហាញថា មានបុរសម្នាក់ ដែលគេជឿថាជាសមាជិកនៃក្រុមឥស្លាមជ្រុលនិយម និងជាភេរវជនដ៏សកម្មនោះបានស្ពាយកាបូបមួយដើរចូលទៅកាន់ហ្វូងមនុស្ស ដែលកំពុងតែនៅជុំគ្នាក្នុងព្រះវិហារមួយ ហើយបន្តិចក្រោយមកគ្រាប់បែកក៏បានផ្ទុះតែម្តង។ ការបំផ្ទុះគ្រាប់បែបអត្តឃាតនេះបានសម្លាប់មនុស្សអស់ចំនួន ២៩០ នាក់ និងបង្កឲ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៥០០ នាក់។ ក្រៅតែមានគ្រាប់បែកផ្ទុះហើយគេថែមទាំងបានប្រទះឃើញគ្រាប់បែបចំនួន ៨៧ គ្រាប់ផ្សេងទៀតនៅឯស្ថានីយ៍រថយន្តក្រុងផងដែរនៅក្នុងថ្ងៃនេះ តែប៉ូលិសបានយកគ្រាប់បែកទាំងនោះទៅកំទេចចោលអស់ហើយ។ លោកអ្នកអាចទស្សនាវីដេអូនៃហេតុការណ៍នេះ ដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay