ខេត្តសៀមរាប ជាប់ជាទិសដៅទេសចរណ៍មានការស្វែងរកនិងរំពឹងមកកម្សាន្តក្នុងឆ្នាំ២០២៥ ខ្ពស់ជាងគេបំផុត ពីសំណាក់ពលរដ្ឋអូស្រ្តាលី
- BY
- Pheakdey
- November 2, 2024
អូស្រ្តាលី៖ ខណៈដែលឆ្នាំ២០២៥ នឹងខិតចូលមកដល់ក្នុងរយៈពេល ២ខែទៀតនេះ ពលរដ្ឋអូស្រ្តាលីបានត្រៀមស្វែងរកទិសដៅទេសចរណ៍សម្រាប់ធ្វើដំណើរកម្សាន្តជាបណ្តើរហើយៗ ដោយនៅក្នុងចំណោមទិសដៅទេសចរណ៍ទាំងអស់នោះ គឺខេត្តសៀមរាបបានក្លាយជាទិសដៅទេសចរណ៍ ដែលពលរដ្ឋអូស្រ្តាលីបានស្វែងរកនិងរំពឹងថាមកកម្សាន្តខ្ពស់ជាងគេបំផុតក្នុងចំណោមទិសដៅទេសចរណ៍ជាច្រើនទៀតទាំងនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន SBS News នៅក្នុងថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកាបានបង្ហាញថា ក្នុងរយៈពេល ១២ខែចុងក្រោយនេះមានទិសដៅទេសចរណ៍ចំនួន ១០ ដែលមានការស្រាវជ្រាវនៅលើបណ្តាញអ៊ីនធឺណិតខ្ពស់បំផុតពីសំណាក់ពលរដ្ឋអូស្រ្តាលី ហើយខាងក្រោមនេះគឺជាចំនួនភាគរយនៃការស្វែងរកអំពីទិសដៅទេសចរណ៍ទាំងអស់នោះ ដែលបានកើនឡើងយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលកន្លងមក។

ទិសដៅទេសចរណ៍ទាំង ១០នោះ រួមមាន៖
១. ខេត្តសៀមរាប ប្រទេសកម្ពុជា មានការស្វែងរកចំនួន ៥២៩%
២. ខេត្ត Krabi ប្រទេសថៃ មានការស្វែងរកចំនួន ១៤១%
៣. ទីក្រុ Busuanga ប្រទេសហ្វីលីពីន មានការស្វែងរកចំនួន ១២៥%
៤. ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង មានការស្វែងរកចំនួន ១២៣%
៥. ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ មានការស្វែងរកចំនួន ១១៨%
៦. ទីក្រុង Cusco ប្រទេសប៉េរូ មានការស្វែងរកចំនួន ១១៣%
៧. ទីក្រុង Tromsø ប្រទេសន័រេវេស មានការស្វែងរកចំនួន ១០៧%
៨. ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន មានការស្វែងកចំនួន ៧៧%
៩. ខេត្ត Labuan Bajo ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៦៦%
១០. ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៥៥%។

អត្ថបទ៖ ភក្តី
ប្រភព៖ SBS News
- Share This Post:






