កីឡា

Ozil ប្រាប់ពីមូលហេតុដែលគាត់យល់ព្រមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹង Arsenal

BY
Khmernote Media
March 14, 2018

យោងតាមសារពត៌មាន Goal បានចុះផ្សាយថា៖ ខ្សែបម្រើ Mesut Ozil របស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថា៖ វាពិតជាងាយស្រួលណាស់ក្នុងការហាមាត់យល់ព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។

ការបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើ Mesut Ozil ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នេះគឺដើម្បីឈ្នះពានរង្វាន់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើ Mesut Ozil បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីដើមខែកុម្ភៈកន្លងទៅ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Alexis Sanchez ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal។

ខ្សែបម្រើ Mesut Ozil បានប្រាប់មិត្តរួមក្រុមរបស់គេថា៖ វាពិតជាមានអារម្មណ៍ល្អសម្រាប់គាត់។ គាត់ពិតជាសប្បាយចិត្តក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ គាត់តែងតែនិយាយប្រាប់ក្លឹបថា នៅទីនេះ (Arsenal) គាត់តែងតែសប្បាយចិត្ត ហើយគាត់សប្បាយចិត្តក្នុងការចុះហត្ថលេខាថ្មីជាមួយក្លឹប។ 

បុត្រ

ប្រភព៖ Goal

Share This Post: