Bentley Bentayga Centenary Edition ស្អាតប្រណីត លេចធ្លោ កម្លាំងខ្លាំង មានតម្លៃរាប់សែនដុល្លារអាមេរិក
- BY
- autoadmin
- April 24, 2019
ការរចនារបស់ KAHN ទៅលើរថយន្ត Bentley Bentayga Centenary Edition មួយនេះ គឺពិតជាស្អាតប្រណីតមិនធម្មតា ដោយ Bentayga ម៉ាស៊ីន V8 មួយនេះគឺមានព៌ណខ្មៅរលោង ដែលធ្វើឱ្យរថយន្តមួយនេះមើលទៅមានភាពលេចធ្លោ។ ក្រៅពីមើលទៅអង់អាចដូចពេជ្ឈឃាដ រូបរាងខាងក្រៅដូចជា៖ កាងខាងមុខជាប្រភេទសរសៃកាបូន ខាងក្រោយជាប្រភេទ trim និងដំបូលប្រភេទ roof rails… ។

ចំណែកផ្នែកខាងក្នុង KAHN ក៏មិនបានរចនាអ្វីថ្មីច្រើនដែរ ដោយកៅអី កន្លែងដាក់ដៃ តួទ្វារផ្នែកខាងក្នុងគឺស្រោបដោយស្បែក Herringbone ពណ៌ខ្មៅ។ ម៉ាស៊ីន V8 ទំហំចំណុះ 4លីត្រ នឹងផ្តល់ឱ្យរថយន្តនេះមានថាមពលដល់ទៅ 542សេះ ជាមួយនឹងកម្លាំងបង្វិល 770Nm ហើយវាក៏មានល្បឿនសន្ទុះពី 0-100គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 4.5វិនាទី ជាមួយនឹងល្បឿនកំពូល 290គីឡូម៉ែត្រ/ម៉ោង។ សម្រាប់អ្នកដែលចាប់អារម្មណ៍ Bentley Bentayga Centenary Edition ពណ៌ខ្មៅមួយនេះ បច្ចុប្បន្នវាមានដាក់លក់ហើយ ដោយអ្នកដំឡើងនៅអង់គ្លេសដាក់ថ្លៃ 155,999 ផោន (202,559 ដុល្លារអាមេរិក) ក្នុងមួយគ្រឿង៕









អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






