រថយន្ត

Toyota Prius ជាប់ឈ្មោះជារថយន្ត ដែលធ្វើឲ្យអ្នកបើកបរពេញចិត្តជាងគេក្នុងការប្រើប្រាស់

BY
Khmernote Media
April 24, 2019

រថយន្តកូនកាត់​ Toyota Prius ត្រូវបានជាប់ឈ្មោះជាប្រភេទរថយន្ត ដែលធ្វើឲ្យម្ចាស់យានយន្តក្នុងប្រទេសអង់គ្លេសពេញចិត្ត និងរីករាយក្នុងការប្រើប្រាស់វាខ្លាំងបំផុត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច Dailymail ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសផ្ទាល់តែម្តង។ អត្ថបទសារព័ត៌មានមួយនេះបានរាយការណ៍ថា ក្រោយពីមានការស្ទង់មតិពីសំណាក់អ្នកប្រើប្រាស់ប្រមាណជា ១៤,០០០ នាក់ រថយន្ត Toyota Prius ត្រូវបានគេបោះឆ្នោតចំនួន ៩៣,២២ % ឲ្យជាប់ជារថយន្ត ដែលងាយស្រួលប្រើប្រាស់ និងធ្វើឲ្យម្ចាស់រថយន្តពេញចិត្តជាមួយវាខ្លាំងបំផុត។

សូមបញ្ជាក់ថា ​Toyota Prius សេរីឆ្នាំ ២០១៩ ជាប្រភេទថយន្តកូនកាត់ ដែលស៊ីសាំងតិច មានបច្ចេកវិទ្យាទំនើប និងលក់ដាច់បំផុត ហើយរថយន្តសម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារមួយនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៤,២៤៥ ផោន (៣១,៣៦០ ដុល្លារ) សម្រាប់នៅក្នុងទីផ្សារប្រទេសអង់គ្លេស។ ក្រៅតែពីរថយន្ត Toyota Prius នៅមានរថយន្តចំនួន ៩ ប្រភេទផ្សេងទៀត ដែលត្រូវបានគេបោះឆ្នោតឲ្យជាប់ជាប្រភេទយន្តដែលមានការពេញចិត្តខ្លាំងពីសំណាក់អ្នកប្រើប្រាស់ផងដែរ ហើយលោកអ្នកអាចពិនិត្យតារាងពិន្ទុនៃចំណាត់ថ្នាក់រថយន្តដែលមានការពេញចិត្តខ្លាំងទាំង ១០ ប្រភេទដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: