ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅប្រទេសហ្វីលីពីន ត្រូវបានរដ្ឋាភិបាលពិន័យជាប្រាក់ជាង ២០លានដុល្លារ ដោយសារផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋមិនគ្រប់ចំនួន

    BY Khmernote Media April 25, 2019
    ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅប្រទេសហ្វីលីពីន ត្រូវបានរដ្ឋាភិបាលពិន័យជាប្រាក់ជាង ២០លានដុល្លារ ដោយសារផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋមិនគ្រប់ចំនួន

    ហ្វីលីពីន៖ ភ្នាក់ងារប្រព័ន្ធទឹកបង្ហូរទឹក និងប្រព័ន្ធលូបង្ហូរទឹកក្រុង (MWSS) របស់ប្រទេសហ្វីលីពីន នៅថ្ងៃនេះបានប្រកាសថា ពួកគេបានដាក់ពិន័យលើសេវាកម្មទឹក Manila Water ចំនួន ១,១៣៤ ពាន់លានផោនប៉េសូ (ប្រហែល ២១.៧១២ លានដុល្លារអាមេរិក) ចំពោះការខកខានរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភាគខាងកើតទីក្រុងម៉ានីល និង ខេត្ត Rizal ។ សារព័ត៌មាន ABS-CBN បានរាយការណ៍ថា ក្នុងនោះទឹកប្រាក់ចំនួន ៦០០លានប៉េសូ (ប្រហែល ១១.៤៨៨ លាននដុល្លារអាមេរិក) នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីបង្កើតប្រភពទឹកថ្មី។

    MWSS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិន័យនេះត្រូវបានដាក់លើក្រុមហ៊ុនសេវាកម្មទឹក Manila Water បន្ទាប់ពីខ្លួនមិនគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ពួកគេជាមួយរដ្ឋាភិបាល។ យោងតាម MWSS បានឱ្យដឹងថា ក្រុមហ៊ុន Manila Water នេះមិនបានអនុលោមតាមមាត្រាទី ១០ កថាខ័ណ្ឌ ១០.៤ នៃកិច្ចសន្យាដែលចែងថា ប្រសិនបើអ្នកមិនអាចផ្គត់ផ្គង់ទឹកបានលើសពី ៦០ ថ្ងៃទេនោះ MWSS មានសិទិ្ធដាក់ទណ្ឌកម្មចំពោះកំហុសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay