ខ្មែរណូត

ស្វែងរក

  • កីឡា

    Zidane និង Ole Ole ប្រកាសសង្គ្រាមដណ្តើមគ្នាទិញយកកីឡាករវ័យក្មេងមួយរូប ចំណែកឯតំលៃខ្លួនវិញមិនបាច់ថ្លែងថ្លៃកប់

    BY Khmernote Media April 25, 2019
    Zidane និង Ole Ole ប្រកាសសង្គ្រាមដណ្តើមគ្នាទិញយកកីឡាករវ័យក្មេងមួយរូប ចំណែកឯតំលៃខ្លួនវិញមិនបាច់ថ្លែងថ្លៃកប់

    គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane គឺជាហ្វេនរបស់កីឡាករវ័យក្មេង Jadon Sancho របស់ក្លឹប Dortmund ហើយគាត់បានបញ្ជុះបញ្ជូលអោយតា Perez តាមទិញកីឡាករខ្សែបំរើប្រយុទ្ធរូបនេះនៅក្នុងរដូវក្តៅនេះ។ តាមរយៈទម្រង់លេងរបស់កីឡាកររូបនេះ ឥឡូវនេះ Sancho ក្លាយជាគោលដៅសំខាន់របស់គ្រូបង្វឹក Ole Gunnar Solskjear របស់បិសាចក្រហមខណៈដែរក្លឹបកំពុងតែមានបញ្ហាខ្សែបំរើស្លាបស្តាំ។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអង់គ្លេស Suncho ដែលទើបតែមានអាយុ ១៨ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ Borussia Dortmund ដោយរកបាន ១២គ្រាប់ និងAssists បាល់ ១៨គ្រាប់នៅក្នុងការបង្ហាញខ្លួន៣៩ប្រកួត។

    ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍បានអោយដឹងថា ក្លឹបមិនទាន់មានបំណងចង់លោកកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅឡើយទេ លុះត្រាតែមានក្លឹបណាអាចហ៊ានអោយថ្លៃប្រហែល ១៨០លានអឺរ៉ូនោះការលក់ចេញនឹងអាចកើតឡើង។ ជាមួយគ្នានេះដែរក្លឹប Real Madrid អាចនឹងមានប្រៀបជាង ក្លឹបបិសាចក្រហម Manchester United ព្រោះ Florentino Perez មានលក្ខ័ខ័ណ្ឌល្អជាមួយមេរបស់ក្លឹប Dortmund នេះបើងតាមករាយការណ៍របស់ Hans-Joachim Watzke។ គួរបញ្ជាក់ផងដែរថា Solskjear  និង Zidane កំពុងតែដុតដៃដុតជើងដើម្បីកែប្រែស្ថានភាពក្លឹបឡើងវិញនៅក្នុងរដូវកាលក្រោយនេះ ព្រោះនៅក្នុងរដូវកាលនេះដូចជាមិនបានអ្វីជាដុំកំភួនទេ និងបាត់បង់ឱកាសលើកពានជាច្រើនសម្រាប់ក្លឹបទាំងពីរនេះ៕
     

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: