Real Madrid ថាបើManchester Unitedចង់បានខ្សែការពាររូបនេះយកទៅអោយតែ ១០០លានអឺរ៉ូមកយកបានហើយ
- April 27, 2019
យោងទៅតាមការរាយការណ៍ចុងក្រោយបានអោយដឹងថា ក្លឹបយក្សរបស់អេស៉្បាញ Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេត្រូវការសរុបយ៉ាងតិច ១០០លានអឺរ៉ូ ប្រសិនបើចង់អោយគេចែកផ្លូវគ្នាជាមួយខ្សែការពារវ័យក្មេងសញ្ជាតិបារាំង Raphael Varane។ ខ្សែរការពារក្រោមកណ្ដាលរូបនេះត្រូវបានមានព័ត៌មាន និងពាក្យចរចាមអារ៉ាមជាច្រើនថាកំពុងតែមានទំនាក់ទំនងជាមួយក្លឹបធំពីរនៅអឺរ៉ុបគឺក្លឹបបិសាចក្រហម Manchester United និងក្លឹបសេះបង្កង់ Juventus របស់អុីតាលី។

ទោះបីយ៉ាងណាក៏ដោយ យោងតាមការរាយការណ៍របស់ ESPN បានអោយដឹងថាក្លឹបអធិរាជស Real Madrid ចង់ទុកកីឡាកររូបនេះសម្រាប់ក្លឹបខ្លួនឯងនៅក្នុងរដូវកាលនេះ ដោយហេតុផលថាបានដាក់តំលៃខ្ពស់ជាមួយនឹងតំលៃ ១០០លានអឺរ៉ូយ៉ាងតិច។ គួរបញ្ជាក់ផងដែរថាកីឡាករ Varane ក្លាយជាផ្នែកយ៉ាងសំខាន់សម្រាប់ក្លឹប Real Madrid ចាប់តាំងពីឆ្នាំ ២០១១មកម្ល៉េះ ហើយបានចូលរួមជួយក្លឹបអោយឈ្នះពានប្រចាំទ្វីបអឺរ៉ុប៤ឆ្នាំជាប់គ្នាគឺនៅក្នុងឆ្នាំ ២០១៤ ២០១៦ ២០១៧ និងឆ្នាំ ២០១៨ ហើយថ្មីៗនេះទើបនឹងជួយជម្រើសជាតិលើកពាន Word Cup នៅក្នុងប្រទេសរូស្សុី។ ហើយចំណែកឯ ក្រុមបិសាចក្រហមកំពុងតែត្រូវការកែប្រែទម្រង់ និងទិញកីឡាករមួយចំនួនដើម្បីផ្លាសប្តូរស្ថានការ ក្រោយគ្រូបង្វឹក Ole Gunnar Solskjear ចូលមកកាន់កាប់ជាផ្លូវការ ជាពិសេសខ្សែការពារតែម្តង៕
- Share This Post:








