Real Madrid កំពុងមានផែនការចង់ទិញកីឡាករម្នាក់ទៀតប្រសិនបើមិនអាចសម្រេចនាំយក Paul Pogba ពីបិសាចក្រហមបាន
- May 3, 2019
នាពេលបច្ចុប្បន្ននេះ Real Madrid កំពុងតែមានតម្រូវការខ្វះខ្សែបម្រើកណ្តាលនៅក្នុងរដូវកាលក្រោយនេះ ហើយពេលនេះអ្នកចាត់ការទូទៅរបស់ Zinedine Zidane បានព្យាយាមទាក់ទងជាមួយខ្សែបំរើរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba នៅក្នុងបញ្ជីលើគេរបស់ Real Madrid។ គួរបញ្ជាក់ផងដែរថា Pogba មានពាក្យចរចាមអារ៉ាមជាច្រើនជាមួយនឹងការចាកចេញពីក្របខ័ណ្ឌ Premier League នាពលេថ្មីៗនេះជាច្រើនលើកជាច្រើនសារ ហើយ Real Madrid ជាក្លឹបដែលសាកសមបំផុតសម្រាប់កីឡាករម្ចាស់ពាន World Cup រូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបអធិរាជសក៏មានជម្រើសផ្សេងផងដែរ ហើយកំពុងតែទាក់ទងជាមួយកីឡាករវ័យក្មេង Donny Van de Beek របស់ក្លឹបរបស់ហូឡង់ AFC Ajax ដែលជាផែនការទី២ ប្រសិនបើក្លឹបមិនអាចទិញយក Pogbaបាន នេះបើតាមសារព័ត៌មានរបស់ប្រទេសអេស៉្បាញ Spanish Daily Marca។ ជាមួយគ្នានេះផងដែរ កីឡាករខ្សែបម្រើ Van de Beek គឺជាកីឡាករម្នាក់ដែលឡើងជើងខ្លាំងនៅក្នុងរដូវកាលនេះសម្រាប់ Ajax ហើយបានស៊ុតចូល១គ្រាប់លើក្រុម Spurs ក្នុងជើងទី១នៃជំនួបវគ្គ៤ក្រុមចុងក្រោយ UEFA Champion Leaugeផងដែរ។ ហើយ Marca បានរាយការណ៍ថា ការស៊ុតបញ្ចូលទីរបស់ De Beek បានធ្វើអោយក្លឹប Real Madrid ចាប់អារម្មណ៍ ហើយបានក្លាយជាគោលដៅថ្មីរបស់អធិរាជស ដើម្បីយកមកបង្កើនកំលំាងនៅក្នុងតំបន់កណ្ដាលដែលកំពុងតែខ្វះខាតផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










