កីឡា

រដូវកាលក្រោយដឹងតែអែមហើយ!! Real Madrid បានចុះកុងត្រាជាមួយកីឡាករម្នាក់បានសម្រេចទៀតហើយ ទុកត្រៀមប្រជែងសម្រាប់រដូវកាលក្រោយខាងមុខនេះ

BY
Khmernote Media
May 4, 2019

រដូវកាល ២០១៨-២០១៩ឈានជិតដល់ការបញ្ចាប់ឆាប់ៗនេះ ក្លឹបទាំងអស់នៅក្នុងទ្វីបអឺរ៉ុបកំពុងតែសម្រុកទិញ និងលក់កីឡាករមួយចំនួនដើម្បីបង្កើនកំលាំងនៅក្នុងក្លឹប និងរៀបចំសម្រាប់រដូវកាលថ្មីជិតឈានចូលមកដល់នេះ ហើយនៅក្នុងនោះក្លឹបអធិរាជស Real Madrid កំពុងតែដុតដៃដុតជើងដើម្បីបន្តប្រមាញ់កីឡាករមុនការដោះដូរបញ្ចប់។ ជាមួយគ្នានេះដែរអ្នកចាត់ការទូទៅ Zinedine Zidane ត្រូវបានរាយការណ៍ថាបានចុះកុងត្រាជាមួយកីឡាករមួយរូបដោយជោគជ័យ ហើយនឹងមកចូលរួមនៅក្នុងរដូវក្តៅនេះជាផ្លូវការហើយ។ បើយោងទៅតាមសារព័ត៌មានរបស់ប្រទេសអេស៉្បាញ ក្លឹប Real Madrid បានព្រមព្រៀងចុះកុងត្រាជាមួយកីឡាករខ្សែប្រយុទ្ធ Luka Jovic ពីក្លឹប Eintracht Frankfurt របស់ប្រទេសអាឡឺម៉ង់។

តាមការរាយការណ៍បានអោយដឹងថា Jovic មានតំលៃ៦០លានអឺរ៉ូ ជាមួយកុងត្រា៦ឆ្នាំផងដែរ ហើយលើសពីនេះទៅទៀត កីឡាករសញ្ជាតិសុីប៊ីមួយរូបនេះត្រូវបានគេរំពឹងថាយកមកធ្វើជាដៃគូររបស់ Karim Benzema ជាជាងយកមកជំនួស។ គួរបញ្ជាក់ផងដែរថា Jovic រកបាន ២៦គ្រាប់ និង Assists បាន៧គ្រាប់អោយក្លឹបអាឡឺម៉ង់ Frankfurt នៅក្នុងរដូវកាលនេះ ហើយគាត់ក្លាយជាកីឡាករទី២របស់ Real Madrid ដែលបានចុះកុងត្រាជាមួយបន្ទាប់ពីបានចុះកុងត្រាជាមួយខ្សែការពារ Eder Militao៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: