ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុម Manchester United អស់ឱកាសលេង UEFA Champions League បន្ទាប់ពីបានត្រឹមស្មើជាមួយក្រុមបាតតារាង Huddersfield

    BY Khmernote Media May 6, 2019
    ក្រុម Manchester United អស់ឱកាសលេង UEFA Champions League បន្ទាប់ពីបានត្រឹមស្មើជាមួយក្រុមបាតតារាង Huddersfield

    ក្រុមបិសាចក្រហម Manchester United ដែលទើបនឹងទទួលបានគ្រូបង្វឹកពេញម៉ោងលោក Ole Gunnar Solskjear បន្ទាប់ពីដឹកនាំក្រុមអោយឈ្នះជាច្រើនប្រកួត ពេលនេះលែងមានឱកាសក្នុងការលេងនៅក្នុងពានលំដាប់កំពូលទីមួយប្រចាំទ្វីបអឺរ៉ុប Uefa Champions League បន្ទាប់ពីបានត្រឹមស្មើជាមួយក្រុមបាតតារាង Huddersfield ១ស្មើ។ គួរបញ្ជាក់ផងដែរថា មានក្រុមចំនួន៤ដែលកំពុងតែប្រទាញប្រទុងគ្នាដើម្បីឈរនៅក្នុង៤ក្រុមនៃកំពូលតារាងរបស់ English Premier League ពោលគឺ ក្រុម Tottenham Hotspurs ក្រុមតោខៀវ Chelsea ក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United។

    ប៉ុន្តែកាលពីយប់មិញនេះក្រុមបិសាចក្រហមបានភ្លាត់ដោយស្មើជាមួយក្រុមបាតតារាង ហើយបើគិតត្រឹមប្រកួតទី ៣៧ ក្រុមបិសាចក្រហមមាន៦៦ពិន្ទុ ដោយក្រុម Spurs មាន៧០ពិន្ទុខណៈដែរប្រកួតនៅក្នុងលីគមានតែមួយប្រកួតតែប៉ុណ្ណោះ។ សរុបសេចក្តីមក ក្រុមបិសាចក្រហមបានត្រឹមលេងនៅក្នុងពានប្រចាំទ្វីបអឺរ៉ុបលំដាប់ទីពីរគឺ Europa Leagueតែប៉ុណ្ណោះនៅក្នុងរដូវកាលក្រោយ ខណៈដែរក្រុមមានឱកាសលេងពាន Uefa Champion League មានក្រុម Spurs និង Chelsea ដែលឈរនៅពីក្រោយក្រុមលេខ១ និង លេខ២ Liverpool និង Man City៕

    អត្ថបទ៖ សុគុណា

    Share This Post: