ថាម៉េច!! Pogba និង Sanchez នឹងត្រូវកាត់ប្រាក់ខែ បន្ទាប់ពីបិសាចក្រហមមិនអាចបន្តដណ្តើមពាន UEFA Champions League
- May 6, 2019
ក្រុមបិសាចក្រហម Manchester United បានបាត់បង់ឱកាសដណ្តើមដំណែង Top 4 បន្ទាប់ពីភ្លាត់ស្នៀតស្មើជាមួយក្រុមបាតតារាង Huddersfield កាលពីល្ងាចម្សិលមិញនេះ។ តាមរយៈលទ្ធផលដ៏គួរអោយអាម៉ាស់ខាងលើបានធ្វើអោយកីឡាករដែលមានប្រាក់អាទិត្យច្រើនជាងគេ Sanchez និង Pogba នឹងត្រូវកាត់ប្រាក់ពលកម្មដោយយោងតាមកុងត្រារបស់ពួកគេ។ បើយោងទៅតាមការបែកធ្លាយព័ត៌មានបាល់ទាត់ Daily Mail តាមរយៈកុងត្រារបស់Pogba គឺមានប្រាក់បន្ថែមជាច្រើនជាមួយនឹងលក្ខខណ្ឌរបស់ក្លឹប Manchester United សម្រាប់ពាន UEFA Champions League ហើយ Pogba នឹងត្រូវខាត ១.៨៧៥លានផោន និងកាត់បន្ថយពី ៣.១២៣លានផោន ទៅ ២.៨៧លានផោនពីការផ្សាយពានិជ្ជកម្មរបស់គាត់ជាមួយក្លឹប។ ហើយចំនែកឯកីឡាករ Alexis Sanchez ឯណេះវិញ ស្ទើរតែស្រក់ទឹកភ្នែកបន្ទាប់ពីត្រូវបានក្លឹបកាត់ប្រាក់អាទិត្យរបស់គាត់ពី ៥០០,០០០ផោនក្នុងសប្តាហ៍ នៅត្រឹមតែ ៣៧៥,០០០វិញ។

គួរបញ្ជាក់ផងដែរថាមិនមែនមានត្រឹមតែកីឡាករពីររូបនេះទេដែលនឹងត្រូវឈឺចាប់ដោយសាររឿងមួយនេះ ដោយនៅក្នុងនោះដែរមានដូចជាកីឡាករ Lukaku អ្នកចាំទី Devid de Gea និង Fred ផងដែរបន្ទាប់ពីក្លឹបមិនអាចលេងនៅក្នុងពាន Uefa Champions League បាន។ ទោះបីជាយ៉ាងណាក៏ដោយ ការកាត់ប្រាក់ពលកម្មរបស់ Paul Pogba ជារឿងល្អដោយអាចការចរចាររបស់ក្លឹប Real Madrid លើកីឡាកររូបនេះមានអត្រាកើតឡើងខ្ពស់ ខណៈដែរ Real Madrid កំពុងតែត្រៀមលុយយ៉ាងច្រើនដើម្បីនាំយកកីឡាករសញ្ជាតិបារាំងរូបនេះទៅកាន់រាជធានីរបស់ប្រទេសអេស្ប៉ាញ៕
- Share This Post:











