ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង ៦,៥០០ នាក់ នៅក្នុងពិធីលើកលែងទោសដ៏ធំមួយ

    BY autoadmin May 7, 2019
    មីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង ៦,៥០០ នាក់ នៅក្នុងពិធីលើកលែងទោសដ៏ធំមួយ

    ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៦,៥២០នាក់ នៅក្នុងលក្ខខណ្ឌការលើកលែងទោសមួយក្នុងថ្ងៃអង្គារនេះ។ ប្រធានាធិបតីលោក Win Myint ក៏បានលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់ផងដែរ នៅក្នុងការលើកលែងទោសពីរលើកកាលពីខែមុន។ វាជាលក្ខណៈប្រពៃណីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពួកអាជ្ញាធរនឹងដោះលែងអ្នកទោសនៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណី ដែលបានចាប់ផ្តើមតាំងពីថ្ងៃ ទី១៧ ខែមេសា។

    យ៉ាងណាមិញវាមិនច្បាស់ថាតើអ្នកយកព័ត៌មាន Reuter ដែលជាប់ពន្ធនាគារ ២នាក់ ស្ថិតក្នុងចំណោមអ្នកទោសដែលគ្រោងនឹងដោះលែង ឬយ៉ាងណា ប៉ុន្តែមានប្រភពខ្លះនិយាយថា ពួកគេក៏បានរួចខ្លួនដែរ។ អ្នករាយការណ៍របស់ Reuters ២នាក់ នោះមានឈ្មោះថា Wa Lone អាយុ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kyaw Soe Oo អាយុ ២៩ឆ្នាំ ដោយពួកគេត្រូវបានផ្តន្ទាទោសកាលពីខែកញ្ញាពីបទរំលោភច្បាប់សម្ងាត់ជាផ្លូវការ និងត្រូវបានកាត់ទោសឱ្យជាប់គុក ៧ឆ្នាំ ។ ពួកគាត់ត្រូវបានគេកាត់ទោសក្នុងករណីលូកដៃចូលផ្ទៃក្នុងរបស់ប្រទេស ដែលបង្កឱ្យមានការចោទជាសំណួរជុំវិញការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា និងបង្កឱ្យមានកំហឹងពីអ្នកការទូត និងអ្នកតស៊ូសិទ្ធិមនុស្ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ nytimes

    Share This Post: