Suarez លើកឡើងថា៖ អវត្តមានកីឡាករ Mohamad Salah គឺជាការបាត់បង់ដ៏ធំមួយសម្រាប់ហង្សក្រហម Liverpool នៅពេលប៉ះ Barcelona នៅរាត្រីយប់នេះ
- May 7, 2019
កីឡាករខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Luis Suarez បានប្រាប់ Barcelona អោយមានការប្រុងប្រយ័ត្នជាមួយក្រុម Liverpool តែទោះជាយ៉ាងណាគាត់ទទួលស្គាល់ថាអវត្តមានរបស់ Salah គឺជាផលលំបាកសម្រាប់ក្រុមមកពីអង់គ្លេសមួយនេះ។ ហើយ Suarez ជឿជាក់ថា Mohamad Salah គឺជាការបាត់បង់កំលាំងមួយដ៏សំខាន់សម្រាប់ Livepool នៅក្នុងជើងទីពីរនៃពាន UEFA Champion League ក្នុងទឹកដី Anfield។ បន្ថែមពីនេះទៅទៀត កីឡាករ Salah និង Roberto Firmino ត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាកររបស់លោក Jurgen Klopp បន្ទាប់ពិចាញ់នៅក្នុងទឹកដី Camp Nou ជើងទីមួយជាមួយ Barcelona នៅក្នុងលទ្ធផល ៣ទល់នឹង០ ខណៈដែរ កីឡាករ Firmino របួសសាច់ដុំ ហើយ Salah របួសក្បាលពេលលេងជាមួយក្រុម Newcastle United កាលពីថ្ងៃសៅរ៍មុននេះ។

គួរបញ្ជាក់ផងដែរថា Suarez ជាអ្នករកគ្រាប់បាល់បើកឆាកអោយក្រុម barcelona នៅក្នុងពហុកីឡាដា្ឋន Camp Nou បាននិយាយថា អវត្តមានរបស់ Salah គឺជារឿងល្អសម្រាប់ក្រុមរបស់ខ្លួន ហើយគាត់បានប្រាប់ក្រុមរបស់គាត់ប្រយ័ត្នប្រយែងជាមួយនឹងគូប្រកួតរបស់ខ្លួន។ នៅក្នុងនោះដែរ Suarez បានប្រាប់ទៅសន្និសិទកាសែតថា ”Salah គឺជាកីឡាករដ៏សំខាន់មួយរូប ហើយគាត់បានក្លាយជាកីឡាករមួយរូបក្នុងចំណោមបីរូបរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាគឺជាការបាត់បង់ដ៏សំខាន់របស់ពួកគេ ប៉ុន្តែពួកគេនៅមាន Shagiri Sturridge និង Origi ដែលសុទ្ធតែជាកីឡាករដែរមានគុណភាព និងមិនអាចប្រហែសបាននោះទេ។ ហើយមួយវិញទៀត ក្រុម Barcelona ក៏នឹងត្រូវអវត្តមានកីឡាករស្លាប់ឆ្វេងសំខាន់មួយរូបផងដែរគឺកីឡាករវ័យក្មេង Dembele ដែលរូបគាត់អាចបោះបាល់រំលងខ្សែការពាររបស់ Liverpool បាន”៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









