កីឡា

បាល់ពិតជាមូលមែន! ទីបំផុតក្រុមអង់គ្លេសទាំងពីរត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ UEFA Champion League ក្នុងទីក្រុង Madrid ក្រោយមាន់ខ្នាយមាស Spurs ទម្លាក់ Ajax នៅក្រៅទឹកដី

BY
Khmernote Media
May 9, 2019

កាលពីយប់មិញនេះមានការប្រកួតមួយគូទៀតរវាងក្រុមមាន់ខ្នាយមាស Tottenham Hotspurs ជួបជាមួយក្រុមមកពីប្រទេសហូឡង់ Ajax ដែលជាជំនួបជើងទីពីរនៅក្នុងទឹកដី Amsterdam របស់ Ajax។ ជាលទ្ធផល កាលពីយប់មិញនេះក្រុមភ្ញៀវ Spurs បានឈ្នះទៅលើក្រុមម្ចាស់ផ្ទះនៅចុងតង់ទី២នៅក្នុងលទ្ធផល ៣ទល់នឹង២  ហើយសរុបគ្រាប់បាល់ទាំងពីរជើង ក្រុម Spurs មាន៣គ្រាប់ និងក្រុម Ajax ក៏មាន៣គ្រាប់ដូចគ្នាដែរ ប៉ុន្តែគេគិតទៅលើគ្រាប់បាល់ Home និង Away ដោយក្រុមស៊ុតបាន៣គ្រាប់នៅក្រៅទឹកដី ដូចនេះជាផ្លូវការក្រុមមាន់ខ្នាយមាសជាបេក្ខភាពឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបក្រុមមកពីអង់គ្លេសដូចគ្នាគឺក្រុមហង្សក្រហម Liverpool។

គួរបញ្ជាក់ផងដែរថា នៅក្នុងតង់ទីមួយក្រុមម្ចាស់់ផ្ទះបានស៊ុតទៅលើក្រុមភ្ញៀវរហូតដល់ទៅពីរគ្រាប់ដោយកីឡាករខ្សែការពារវ័យក្មេង De Ligt នៅនាទីទី ៥និងកីឡាករ Hakim Ziyech នៅក្នុងនាទីទី ៣៥ ហើយលទ្ធផលនេះបន្តរហូតដល់ចប់តង់ទី១។ ទោះបីជាយ៉ាងណា ភាពមិនគួរអោយជឿបានកើតឡើងម្តងទៀតនៅក្នុងទឹកដី Amsterdam ដោយក្រុមភ្ញៀវបានស៊ុតទៅលើក្រុមម្ចាស់ផ្ទះចំនួន៣គ្រាប់វិញ ដោយកីឡាករពាក់អាវលេខ ២៧ Lucas Moura ដែលធ្វើអោយជោគវាសនារបស់ក្រុម Tottenham Hotspurs កែប្រែទាំងស្រុងត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ តោះយើងមកមើលវិដេអូចាក់សារឡើងវិញទាំងអស់គ្នា៖

អត្ថបទ៖ សុគុណា

Share This Post: